កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក​ព្យុង​ឆាង​៖ កាណាដា បារាំង អាល្លឺម៉ង់ និង​ម្ចាស់ផ្ទះ កើន​មេដាយមាស​
21, Feb 2018 , 6:30 am        
រូបភាព
ក្រុមកីឡាការិនីកូរ៉េខាងត្បូងឈ្នះមេដាយមាស​លើ​វិញ្ញាសាបណ្តាក់៣០០០ម៉ែត្រ កីឡា Short Track Speed Skating។ រូបថត Getty Image
ក្រុមកីឡាការិនីកូរ៉េខាងត្បូងឈ្នះមេដាយមាស​លើ​វិញ្ញាសាបណ្តាក់៣០០០ម៉ែត្រ កីឡា Short Track Speed Skating។ រូបថត Getty Image
ដោយ: រួបរួម
នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ដែល​ត្រូវជា​ថ្ងៃទី​១២ នៃ​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ព្យុង​ឆាង (Pyeongchang 2018) ប្រទេស​កូរ៉េខាងត្បូង ព្រឹត្តិការណ៍​ចំនួន​៥​វិញ្ញាសា​បាន​ឈានដល់​ការទទួលបាន​មេដាយ ដែល​ក្នុងនោះ កាណាដា រកបាន​មេដាយមាស​២ បារាំង អាល្លឺម៉ង់ រួមទាំង​ម្ចាស់ផ្ទះ រកបាន​មាស​ម្នាក់​១​បន្ថែមទៀត​។​

 
​អាល្លឺម៉ង់ កើន​មេដាយមាស​១១​ស្មើ​ន័​រវេ​ស ប៉ុន្តែ​បន្ត​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​២ ដោយសារតែ​ចំនួន​មេដាយប្រាក់ និង​សំរឹទ្ធ​តិចជាង​។ ការរកបាន​មេដាយមាស​២​បន្ថែមទៀត ធ្វើ​ឲ្យ​កា​ដា​ណា រក្សា​ចំនួន​ថ្នាក់​លេខ​៣ នាំមុខ​ហូ​ឡង់​។ បារាំង​ឡើង​មេដាយមាស​៥​ស្មើ​អាមេរិក រីឯ​ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង​ប្រដេញ​តាម​ស៊ុយអែត និង​អូទ្រីស​។ 
 
​សូម​មើល​តារាង​ចំណាត់ថ្នាក់ និង​មេដាយ​ដូចខាងក្រោម [​គិត​ត្រឹម​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​២០ ខែកុម្ភៈ​]
 

Tag:
 អូឡាំពិកព្យុងឆាង
© រក្សាសិទ្ធិដោយ thmeythmey.com