ជាតិ
ពិព័រណ៍​«​អាហារូបករណ៍​ទៅ​សិក្សា​នៅ​អាមេរិក​» ជា​លើកដំបូង ចាប់ផ្តើម​នៅ​ថ្ងៃទី​១៣ ខែមីនា​
12, Mar 2018 , 7:39 pm        
រូបភាព
រូបភាពពី​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា
រូបភាពពី​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា
ដោយ:
​ភ្នំពេញ​៖ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នឹង​រៀបចំ​ពិព័រណ៍ «​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​»​ឬ​(EducationUSA) លើកដំបូង​បង្អស់ ដើម្បី​ឲ្យ​និស្សិត​កម្ពុជា បាន​ស្វែងយល់​ពី​ការទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាម​រិ​ក​។​



​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ពិព័រណ៍​នេះ រៀបចំ​នៅ​២​ទីតាំង​ផ្សេងគ្នា នៅ​ថ្ងៃទី​១៣ ការតាំងពិព័រណ៍ នឹង​រៀបចំ​នៅ​សណ្ឋាគារ Samadevi Angkor Resort& Spa នៅ​ខេត្តសៀមរាប និង​នៅ​ថ្ងៃទី​១៥ ពិព័រណ៍​នឹង​រៀបចំ​នៅ សណ្ឋាគារ Great Duke (​អតីត​សណ្ឋាគារ Intercontinental) រាជធានី​ភ្នំពេញ​។​



​សេចក្តី​ជូន​ព័ត៌មាន​ដដែល​ឲ្យ​ដឹងថា នៅក្នុង​ពិព័រណ៍ EducationUSA នេះ នឹងមាន​តំណាង​មកពី​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​ជាង​២០ ដើម្បី​ឲ្យ​និស្សិត​កម្ពុជា​ទាក់ទង​សួរ ពី​អាហារូបករណ៍​សម្រាប់​សិក្សា​នៅ​សហរដ្ឋអាមេរិក និង​ប្រាប់​ពី​លក្ខខណ្ឌ​នានា​ក្នុងពេល​ប្រឡង​អាហារូបករណ៍​ទៅ​សិក្សា​នៅ​អាមេរិក​ដោយ​ឥតគិតថ្លៃ​៕  





Tag:
 ទូត​អាមេរិក​
  EducationUSA
© រក្សាសិទ្ធិដោយ thmeythmey.com