ជាតិ
កងទ័ព​កម្ពុជា និង​កងទ័ព​ចិន នឹងធ្វើ​សមយុទ្ធ​រួមគ្នា ក្រោម​ប្រធានបទ «​ប្រឆាំង​ភេរវកម្ម​»
15, Mar 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​១៧ ដល់ ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៨ កងយោធពល​ខេមរភូមិន្ទ​កម្ពុជា និង​កងទ័ព​រំដោះប្រជាជន​ចិន នឹងធ្វើ​លំ​ហាត់​រួមគ្នា (​សមយុទ្ធ​) ដែលមាន​ឈ្មោះថា នាគ​មាស​ឆ្នាំ​២០១៨​។ ការធ្វើ​លំ​ហាត់​រវាង​កងទ័ព​នៃ​ប្រទេស​ពីរ គឺ​ស្ថិតនៅក្រោម​ប្រធានបទ «​ប្រឆាំង​ភេរវកម្ម និង​ការងារ​មនុស្សធម៌​» ដែល​ប្រព្រឹត្ត​នៅឯ​តំបន់ភ្នំ​ធំ​ម្រះព្រៅ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។



​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) បាន​ឲ្យ​ដឹងថា ក្នុងការ​ធ្វើ​លំ​ហាត់​នេះ កងទ័ព​ចិន មាន​ឧទ្ធម្ភាគចក្រ​ចំនួន​៣​គ្រឿង រថពាសដែក​៨​គ្រឿង និង​គ្រឿង​បំពាក់​ផ្សេងៗ​ទៀត ដែល​សរុប​ទាំងអស់ មាន​ចំនួន​២៥​គ្រឿង​។ ចំណែក កងទ័ព​កម្ពុជា ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ចំនួន​៦​គ្រឿង រថពាសដែក​៨​គ្រឿង និង​រថយន្ត​បម្រើការ​លើ​សមយុទ្ធ​នេះ ជាដើម​។

AKP បញ្ជាក់ថា ថវិកា​ភាគច្រើន គឺ​ភាគី​ចិន ជា​អ្នកចំណាយ ទៅលើ​ការរៀបចំ​សមយុទ្ធ​នេះ​៕  


Tag:
 កម្ពុជា​
  ចិន​
  សម​ប្រយុទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com