កីឡាអន្តរជាតិ
អន្តរជាតិ
Southampton តែងតាំង Hughes ជា​អ្នកចាត់ការ​ថ្មី​រហូត​ចប់​រដូវ​កាល​
15, Mar 2018 , 2:38 pm        
រូបភាព
ដោយ: ថ្មីៗ
Southampton បានតែងតាំង​លោក Mark Hughes អតីត​អ្នកចាត់ការ Stoke City ជា​អ្នកដឹកនាំ​ថ្មី​របស់​ពួកគេ​រហូតដល់​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។​



​បើតាម​ការផ្សាយ​របស់ BBC អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​វេ​ល​ស៍វ័យ​៥៤​ឆ្នាំ​រូបនេះ នឹងត្រូវ​មក​ជំនួស​តំណែង​លោក Mauricio Pellegrino ដែល​ត្រូវបាន Saints បញ្ចប់​តំណែង កាលពី​ថ្ងៃ​ចន្ទ​ទី ១២ ខែមីនា​កន្លងមកនេះ ដោយសារ​ដឹកនាំ​ក្រុម​ស្ថិត​ក្បែរ​តំបន់​ត្រូវ​កាត់ចោល​ពី Premier League​។​
អត្ថបទទាក់ទង

Saints រកបាន​តែ ២៨​ពិន្ទុ​ទេ ក្នុងចំណោម​៣០​ប្រកួត ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១៧ នាំ​មុន​ក្រុម​នៅ​តំបន់​ត្រូវ​កាត់ចោល​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​។​

Hughes ត្រូវបាន Stoke បញ្ឈប់​ពី​តំណែង​កាលពី​ខែមករា​ដោយសារ​ក្រុម​នេះ​ធ្លាក់​ទៅ​តំបន់​ត្រូវ​កាត់ចោល បន្ទាប់ពី​ដឹកនាំ​បាន​៤​ឆ្នាំកន្លះ​។​

​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម Manchester United ធ្លាប់​ដឹកនាំ​ក្រុម​នៅក្នុង​ក្របខណ្ឌ Premier League បាន ៤៤៥​ប្រកួត ដែល​ក្នុងនោះ​រួមមាន Blackburn, Manchester City, Fulham, QPR និង Stoke City​។ លោក ក៏​ជា​អតីត​អ្នកដឹកនាំ​ក្រុមកីឡា​បាល់ទាត់​ជម្រើស​វេ​លស៍​រយៈពេល​៥​ឆ្នាំ​ផងដែរ​៕


Tag:
 បាល់ទាត់​
  Mark Hughes
  Southampton
© រក្សាសិទ្ធិដោយ thmeythmey.com