អន្តរជាតិ
សកម្មប្រយុទ្ធ​ឃឺ​ត​ជាង​១៥០០​នាក់​ត្រូវ​សម្លាប់​នា​រយៈពេល​២​ខែ​ចុងក្រោយ​
18, Mar 2018 , 9:30 pm        
រូបភាព
​អង្គការសិទ្ធិមនុស្ស Syrian Observatory for Human Rights ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល​នៅ​ចក្រភព​អង់គ្លេស បាន​រាយការណ៍​ឲ្យ​ដឹងថា សកម្មប្រយុទ្ធ​អំបូរ​ឃឺ​ត ជាង​១៥០០​នាក់ ត្រូវបាន​សម្លាប់​នា​រយៈពេល​២​ខែ​កន្លងមក ដោយ​ការវាយប្រហារ​ពី​សំណាក់​កងទ័ព​តួ​ក​គី និង​ក្រុម​ឧទ្ទាម​ស៊ី​រី ដែលជា​សម្ព័ន្ធមិត្ត​។​

 
​ប្រតិបត្តិ​ការវាយប្រហា​រ បានចាប់ផ្តើម​តាំង​ថ្ងៃទី​២០ ខែមករា នៅ​កណ្តាល​ក្រុង Afrin ភាគ​ខាងជើង​ប្រ​ទេ​ស៊ី​រី​។ បើតាម​ការផ្សាយ​របស់ AFP ការស្លាប់​ភាគច្រើន ដោយសារតែ​ការវាយប្រហារ​តាម​អាកាស និង​ការបាញ់​កាំភ្លើង​ធំ ពី​សំណាក់​កងទ័ព​តួ​ក​គី និង​ឧទ្ទាម​ស៊ី​រី​។​
 
​របាយការណ៍​បានបង្ហាញ​ផងដែរ​ថា ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ក្រុង​អង់កា​រ៉ា ជាង​៤០០​នាក់ ក៏ត្រូវ​បានសម្លាប់​ផងដែរ ខណៈ​កងទ័ព​តួ​ក​គី​មាន​ចំនួន​៤៦​នាក់ ដែល​បាន​បាត់បង់​ជីវិត​។​
​លោក​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា កងទ័ព​តួ​ក​គី និង​ឧទ្ទាម​ស៊ី​រី បាន​គ្រប់គ្រង​ទីប្រជុំជន​នៃ​ក្រុង Afrin ទាំងមូល​ហើយ​។ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១១ មក ក្រុង Afrin ជា​តំបន់​ប្រយុទ្ធ​ដ៏​ខ្លាំង​ក្នុង​សង្គ្រាម​ស៊ី​រី ដែល​បណ្តាល​ឲ្យ​មនុស្ស​សរុប ៣៥០ ០០០​នាក់​ស្លាប់ និង​រាប់លាន​នាក់ បាន​រត់​ភៀសខ្លួន​៕
 

Tag:
 ស៊ី​រី​
  ឃឺ​ត​
© រក្សាសិទ្ធិដោយ thmeythmey.com