កីឡាអន្តរជាតិ
អន្តរជាតិ
Bordeaux ដាក់លក់​ក្លិប​តម្លៃ​៨៦​លាន​ដុល្លារ ខណៈ​អ្នកជំនួញ​អាមេរិក​កំពុង​ចរចា​
22, Mar 2018 , 2:25 pm        
រូបភាព
Bordeaux ត្រូវបាន​គេ​រាយការណ៍​ថា​កំពុង​ចរចា​លក់​ក្លិប​នៃ​ក្របខណ្ឌ Ligue 1 របស់​បារាំង​នេះ ទៅ​ឲ្យ​មូលនិធិ​វិនិយោគ​អាមេរិក​។ នេះ​បើ​យោងតាម​កាសែត​ក្នុងស្រុក Sud Ouest​។​



​ម្ចាស់​ភាគហ៊ុន​ធំ​របស់​ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Bordeaux នេះ​គឺ​ក្រុម​អ្នកសារព័ត៌មាន​បារាំង M6 ដែលជា​ម្ចាស់​ទូរទស្សន៍ M6 និង W9​។ ចំណែក​ក្រុម​វិនិយោគ​ដែល​កំពុង​មក​ចរចា​ទិញ​ក្លិប​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកជំនួញ​ជន​ជាតី​អាមេរិក​លោក Joseph DaGrosa Jr ដែលជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន 1848 Capital Partners​។​

​កាសែត​បារាំង Sud Ouest បាន​និយាយថា​លោក Nicolas De Tavernost ប្រធាន M6 បាន​អ​ញ្ជើ​ង​អ្នកជំនួញ​អាមេរិក​ខាងលើនេះ​ទៅ​ទស្សនាការ​ប្រកួត​រវាង Bordeaux និង Nice កាលពី​ថ្ងៃទី ២៥ ខែកុម្ភៈ​នៅ​កីឡដ្ឋាន Matmut Atlantique Stadium ដែល​ផ្ទុក​ទស្សនិកជន​បាន ៤២.០០០ កៅអី​។​

​បន្ទាប់មក​កាលពី​សប្តាហ៍​មុន​ទស្សនា​វ​ដ្តី​អាជីវកម្ម​របស់​បារាំង Challenges ក៏បាន​សរស​រដែ​រថា M6 កំពុង​ស្វែងរក​អ្នកទិញ​ក្លិប​របស់ខ្លួន Bordeaux ហើយ​បានកំណត់​តម្លៃ​អប្បបរមា ៧០​លាន​អឺរ៉ូ (៨៦​លាន​ដុល្លារ​អាមេរិក​)៕



Tag:
 បាល់ទាត់​
  Bordeaux
© រក្សាសិទ្ធិដោយ thmeythmey.com