កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អ៊ីរ៉ង់ មាន​ខ្សែប្រយុទ្ធ​ឆ្នើម Azmoun ដែល​ប្រឡូក​អាជីព​នៅ​រុស្ស៊ី​
27, Mar 2018 , 8:39 am        
រូបភាព
Sardar Azmoun អបអរគ្រាប់បាល់ស៊ុត​បញ្ចូលទី​របស់ខ្លួន​នាការប្រកួតជម្រុះជាមួយស៊ីរី កាលពីខែកញ្ញា ឆ្នាំ២០១៧។ រូបថត AFP
Sardar Azmoun អបអរគ្រាប់បាល់ស៊ុត​បញ្ចូលទី​របស់ខ្លួន​នាការប្រកួតជម្រុះជាមួយស៊ីរី កាលពីខែកញ្ញា ឆ្នាំ២០១៧។ រូបថត AFP
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អ៊ីរ៉ង់​ដែល​បាន​កៅអី​ទៅ​រុស្ស៊ី​សម្រាប់​ការប្រកួត​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០១៨ ស្ថិតនៅ​ពូ​ល B ត្រូវ​ជួប​ជាមួយ ព័រ​ទុយ​ហ្គា​ល់ អេ​ស្ប៉ា​ញ និង​ម៉ា​រ៉ុ​ក​។ នេះ​ជាការ​បង្ហាញ​វត្តមាន​លើក​ទី​៥​ហើយ​សម្រាប់​ក្រុម​មកពី​តំបន់​អាស៊ី​មួយ​នេះ​ចាប់តាំងពី​ចូលរួម​ដំបូង​ឆ្នាំ ១៩៧៨​។​



​គ្រូបង្វឹក​៖ លោក Carlos Queiroz (​ព័រ​ទុយ​ហ្គា​ល់​)
​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៦៥​ឆ្នាំ មាន​បទពិសោធ​ច្រើន​ដោយ​ធ្លាប់​ដឹកនាំ​ក្រុម​ប្រកួត​ក្នុង​ពានរង្វាន់ World Cup ចំនួន​២​លើក​រួចមកហើយ​ក្នុងនោះ​ដឹកនាំ​ព័រ​ទុយ​ហ្គា​ល់​ឆ្នាំ ២០១០ និង អ៊ីរ៉ង់​ឆ្នាំ​២០១៤ រួមទាំង​នៅ​រុស្ស៊ី​ឆ្នាំ​២០១៨​នេះ​។ លោក​ក៏​ជា​អតីត​ជំនួយការ​លោក Sir Alex Ferguson ដែរ​កាល​នៅ​ដឹកនាំ Manchester United ចន្លោះ​ពី​ឆ្នាំ​២០០៤​ដល់​២០០៨​។​
​ក្រៅពីនេះ​លោក Queiroz ក៏បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​អាយុ​ក្រោម​២០​ឆ្នាំ​ឈ្នះ​ពាន FIFA U-20 World Cup ចំនួន​២​លើក​ផងដែរ​។​



​កីឡាករ​ឆ្នើម​៖ Sardar Azmoun
​ខ្សែប្រយុទ្ធ​វ័យ​២៣​ឆ្នាំ​រូបនេះ បានបង្ហាញ​ទម្រង់​លេង​ដ៏​សម្បូរបែប​សម្រាប់​ប្រទេស​របស់គេ​ចាប់តាំងពី​ព្រឹត្តិការណ៍ AFF Asian Cup ឆ្នាំ ២០១៥​មក​។ Azmoun ជា​តួរ​អង្គ​សំខាន់បំផុត​ដែល​បាន​ជួយ​ឲ្យ​អ៊ីរ៉ង​អាចឈាន​ទៅ World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​។ បច្ចុប្បន្ន​រូបគេ​កំពុង​ប្រកប​អាជីព​ជាមួយ​ក្រុម Rubin Kazan នៃ​លី​ក​កំពូល​រុស្ស៊ី​។



​ប្រវត្តិ​ក្នុង World Cup ៖
​នេះ​ជា​វត្តមាន​លើក​ទី ៥ របស់​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់​សម្រាប់​ក្រុម​ដែល​បាន​កៅអី​ពី​តំបន់​អាស៊ី​បន្ទាប់ពី​បង្ហាញខ្លួន​៤​លើក​រួចមក ចាប់តាំងពី​ឆ្នាំ ១៩៧៨, ១៩៩៨, ២០០៦ និង​២០១៤​។ អ៊ីរ៉ង់ ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ ៣២ ពិភពលោក​ក្នុង​តារាង FIFA Ranking៕



​កម្មវិធី​ប្រកួត​៖
១៥ មិថុនា​៖ ម៉ា​រ៉ុ​ក vs អ៊ីរ៉ង់ (​ម៉ោង ១០​យប់​)
២១ មិថុនា​៖ អ៊ីរ៉ង់ vs អេ​ស្ប៉ាះ (​ម៉ោង ១​រំលង​អា​ធ្រា​ត្រ​)
១២៦​មិថុនា​៖ អ៊ីរ៉ង់ vs ព័រ​ទុយ​ហ្គា​ល់ (​ម៉ោង ១​រំលង​អា​ធ្រា​ត្រ​)


Tag:
 បាល់ទាត់​
  FIFA World Cup
  អ៊ីរ៉ង់​
  GroupB
© រក្សាសិទ្ធិដោយ thmeythmey.com