កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់​ជើងឯក Euro 2016 ត្រូវ​ហូ​ឡង់​លត់ ៣-០ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​
27, Mar 2018 , 10:10 am        
រូបភាព
​ម្ចាស់​ជើងឯក​ទ្វីបអឺរ៉ុប (Euro 2016) ព័រ​ទុយ​ហ្គា​ល់​បាន​រង​បរាជ័យ​យ៉ាង​ឈឺចាប់​បំផុត​ក្រោយ​ចាញ់​ហូ​ឡង់ ៣-០ ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ដែល​ធ្វើឡើង​ក្នុង​ក្រុង​ហ្ស៉ឺ​ណែវ ប្រទេស​ស្វី​ស នៅ​រាត្រី​ថ្ងៃទី​២៦ ខែមីនា​។​



​អតីត​ខ្សែបម្រើ Manchester United កីឡាករ Memphis Depay រួមជាមួយ​អតីត​ខ្សែប្រយុទ្ធ Liverpool កីឡាករ Ryan Babel និង​ខ្សែការពារ​ថ្លៃ​បំផុត​លើ​លោក Virgil van Dijk រកបាន​ម្នាក់​១​គ្រាប់​ជួយ​ឲ្យ​ក្រុម​របស់លោក Ronald Koeman ស្គាល់​ជ័យជម្នះ​លើកដំបូង​ចាប់តាំងពី​ឡើងកាន់ដំណែង​មក​។​

​បរាជ័យ​របស់​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​លើក​នេះ ក៏​ជាការ​បញ្ចប់​ការ​ស៊ុត​បញ្ចូល​ទី ៩​ប្រកួត​ជាប់​គ្នា​របស់ Cristiano Ronaldo ផងដែរ​។​

​ប្រធាន​ក្រុម​ព័រ​ទុយ​ហ្គា​ល់វ័យ​៣២​រូបនេះ​បាន​ប្តូរ​ចូល​ជំនួស​ខ្សែបម្រើ Joao Moutinho  នៅ​នាទី ៦៨ ក្រោយពេល​មិត្ត​រួម​ក្រុម​របស់គេ​ម្នាក់​គឺ Joao Cancelo ទទួលបាន​កាត់​ក្រហម​នៅ​នាទី ៦១​។

​ព័រ​ទុយ​ហ្គា​ល់​ស្ថិតក្នុង​ពូ​ល B សម្រាប់​ការប្រកួត​ពានរង្វាន់ World Cup នៅ​រុស្ស៊ី​ឆ្នាំ​២០១៨ ដែល​ត្រូវ​ជួប​អេ​ស្ប៉ា​ញ ម៉ា​រ៉ុ​ក និង​អ៊ីរ៉ង់​៕


Tag:
 បាល់ទាត់​
  Cristiano Ronaldo
  ហូ​ឡង់​
  ព័រ​ទុយ​ហ្គា​ល់
© រក្សាសិទ្ធិដោយ thmeythmey.com