ពីនេះ ពីនោះ
ន័យ «​សូ​, សូរ និង​សូរ្យ​» ខុសគ្នា​ដូចម្តេច​?
28, Mar 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​អំពី​ពាក្យ «​សូ​, សូរ និង​សូរ្យ​» វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត​បាន​ពន្យល់ថា​ជា​ពាក្យ​ដែល​ប្រើ​ក្នុងន័យ​ផ្សេងគ្នា​។​



​ន័យ «​សូ​» ជា​ខ្សែ​មាស ឬ​ប្រាក់​មាន​សណ្ឋាន​ជា​ច្រវាក់ ខ្សែ​សូ​។

​នាមសព្ទ «​សូរ​» ជា​សំឡេង សូរសព្ទ សូរសៀង​។ រឺ​ក្នុងន័យ​ម្យ៉ាង​ទៀតថា​ជា​គុណនាម ជា​សេចក្តី​ក្លៀវក្លា​, អង់អាច​, ក្លាហាន ដែលមាន​ចិត្ត​មោះមុត​។​

​ចំណែក «​សូរ្យ​» មានន័យ​ជា​ព្រះអាទិត្យ​។ សូរ្យករ ឬ​រស្មី​ព្រះអាទិត្យ​, សូរ្យកាល ពេល​ថ្ងៃត្រង់​, សូរ្យគតិ ដំណើរ​ព្រះអាទិត្យ​, សូរ្យគ្រាស ជា​ដំណើរ​រាហូ​ចាប់ ឬ​បាំង​ព្រះអាទិត្យ​, សូរ្យសែង ពន្លឺព្រះអាទិត្យ​។​ល​។


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com