កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ប៉េ​រូ បង្ហាញ​វត្តមាន​សារជាថ្មី​ក្រោយ​ខកខាន​អស់​រយៈពេល​៣៦​ឆ្នាំ​
31, Mar 2018 , 7:59 am        
រូបភាព
 
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ប៉េ​រូ​បាន​កៅអី​ទៅ​រុស្ស៊ី​នៃ​ការប្រកួត​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០១៨ ស្ថិតនៅ​ពូ​ល C ដែល​ត្រូវ​ជួប​ក្រុម​ជើងឯក​ឆ្នាំ​១៩៩៨ បារាំង អូស្ត្រាលី និង​ដា​ណឺ​ម៉ាក​។ សម្រាប់​ក្រុម​មកពី​អាមេរិក​ឡាទីន​មួយ​នេះ ជាការ​ការបង្ហាញ​វត្តមាន​លើក​ទី​៥ បើ​គិត​ទាំង​លើក​នេះ និង​ជាការ​ចូលរួម​លើកដំបូង​ផងដែរ​បន្ទាប់ពី​អាក់ខាន​ជាង​៣​ទសវត្សរ៍​មកហើយ ពោលគឺ​តាំងពី​ឆ្នាំ ១៩៨២​មក​។​

 
​អ្នកចាត់ការ​ទូទៅ​៖ លោក Ricardo Gareca (​អា​ហ្ស​ង់​ទីន​)

 
​អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន Gareca ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​ជម្រើសជាតិ​ប៉េ​រូនៅ​ឆ្នាំ ២០១៥ ក្រោយ​ធ្លាប់មាន​បទពិសោធន៍​ដឹកនាំ​ក្លិប​ជាច្រើន​នៅ​ទូទាំង​ទ្វីបអាមេរិក​ខាងត្បូង​។ អ្នកចាត់ការ​វ័យ​៦០​ឆ្នាំ ដែលមាន​រហស្សនាម El Tigre (The Tiger) បាន​បង្កើត​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​ប៉េ​រ៉ូ ក៏ដូចជា​ក្រុម​ជម្រើសជាតិ អាចឈាន​ទៅកាន់​ការប្រកួត World Cup ជា​លើកដំបូង​របស់​ពួកគេ​ក្នុង​រយៈពេល ៣៦​ឆ្នាំ​។​
 
​កីឡាករ​ឆ្នើម​៖ ខ្សែប្រយុទ្ធ Jefferson Farfan 
 ​ទោះបីជា​ខ្សែប្រយុទ្ធ​រូបនេះ​មាន​វ័យ​ចំណាស់​បន្តិច​ក៏ដោយ តែ Farfan បានក្លាយ​ជា​តួរ​អង្គ​សំខាន់​ដែល​អាច​នាំ​ប៉េ​រូបាន​កៅអី​ទៅ​រុស្ស៊ី​ឆ្នាំ​២០១៨​។ សមាជិក​ក្រុម Lokomotiv Moscow រូបនេះ​តែងតែ​រួមចំណែក​ក្នុង​ការរក​គ្រាប់​បាល់​ក្នុងការ​ប្រកួត​សំខាន់ ជាពិសេស​ការ​ឈ្នះ​ប៉ា​រ៉ា​ហ្គា​យ​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល និង​ជ័យជម្នះ​លើ​ក្រុម​នូ​វែ​ល​សេ​ឡង់​ក្នុង​វគ្គ Play-off ដើម្បី​ឆ្ពោះទៅ World Cup ដែលជា​កាល​បង្ហាញខ្លួន​លើកដំបូង​របស់​ពួកគេ​។​
  
 
​ប្រវត្តិ​ក្នុង World Cup៖
​នេះ​ជា​វត្តមាន​លើក​ទី ៥ សម្រាប់​ក្រុម​ដែល​បាន​កៅអី​មកពី​តំ​អាមេរិក​ឡាទីន ក្រោយ​ចូលរួម​៤​លើក​រួចមកហើយ​ក្នុង​ឆ្នាំ ១៩៣០, ១៩៧០, ១៩៧៨ និង ១៩៨២​។ ការបង្ហាញ​ខ្លួន​ល្អ​ជាងគេ​គឺ​នៅ​ឆ្នាំ ១៩៧០ និង​១៩៧៨ ដែល​អាច​ឈានដល់​វគ្គ ១/៨ ផ្តាច់ព្រ័ត្រ​។ ប៉េ​រូ ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី ១១​ពិភពលោក​ក្នុង​តារាង FIFA Ranking នាពេល​បច្ចុប្បន្ននេះ​។​
 
 
​កម្មវិធី​ប្រកួត​៖
-១៦ មិថុនា​៖ ប៉េ​រូ vs ដា​ណឺ​ម៉ាក (​ម៉ោង ១១​យប់​)
-២១ មិថុនា​៖ បារាំង vs ប៉េ​រូ (​ម៉ោង ១០​យប់​)
-២៦ មិថុនា​៖ អូស្ត្រាលី vs ប៉េ​រូ (​ម៉ោង ៩​យប់​)

 

 

 
2-team.jpg

Tag:
 បាល់ទាត់​
  FIFA World Cup
  ប៉េ​រូ​
  GroupC
© រក្សាសិទ្ធិដោយ thmeythmey.com