កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ដា​ណឺ​ម៉ាក រំពឹង​ធ្វើ​ឲ្យ​បាន​លើស​កំណត់ត្រា​ឆ្នាំ​១៩៩៨
01, Apr 2018 , 7:59 am        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
 ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ដា​ណឺ​ម៉ាក​ដែល​បាន​កៅអី​ទៅ​រុស្ស៊ី​សម្រាប់​ការប្រកួត​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០១៨ ស្ថិតនៅ​ពូ​ល C ត្រូវ​ប៉ះ​ជាមួយ​បារាំង អូស្ត្រាលី និង​ប៉េ​រូ។ នេះ​ជាការ​បង្ហាញ​វត្តមាន​លើក​ទី​៥​ហើយ​សម្រាប់​ក្រុម​មកពី​ទ្វីបអឺរ៉ុប​មួយ​នេះ ចាប់តាំងពី​ចូលរួម​លើកដំបូង​ឆ្នាំ ១៩៨៦​។​


​អ្នកចាត់ការ​ទូទៅ​៖ លោក Age Hareide (​ន័​រ​វែ​ស​)

 
Hareide បានទទួល​ជោគជ័យ​បំផុត​សម្រាប់​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក ក្រោយ​ឡើងកាន់តំណែង​ជំនួស​លោក Morten Olsen ដែល​បរាជ័យ​ដើម្បី​នាំ​ក្រុម​នេះ​ទៅ Euro 2016 នៅ​បារាំង​។​
​អតីត​ខ្សែការពារ និង​អ្នក​ចាត់​ន័​រ​វែ​ស វ័យ​៦៤​ឆ្នាំ​រូបនេះ បាន​ជួយ​ឲ្យ​ដា​ណឺ​ម៉ាក​ឈានទៅ World Cup នៅ​រុស្ស៊ី​ឆ្នាំ​២០១៨ តាមរយៈ​ការប្រកួត​ឈ្នះ​ក្រុម​សាធារណរដ្ឋ​អៀរ​ឡង់​ក្នុង​វគ្គ Play-off​។​
 
​កីឡាករ​ឆ្នើម​៖ Christian Eriksen 
Eriksen ជា​វីរបុរស​របស់​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក បន្ទាប់ពី​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ក្នុង​យុទ្ធនា​ការប្រកួត​តាំងពី​វគ្គ​ជម្រុះ​តាម​ពូ​ល និង​ការប្រកួត​វគ្គ Play-off ដើម្បី​ជួយ​ក្រុម​ទៅ​រុស្សី​។​
​ខ្សែបម្រើ​របស់​ក្រុម Tottenham Hotspur វ័យ​២៦​ឆ្នាំ​រូបនេះ រកបាន​ដល់​ទៅ​១៦​គ្រាប់ សម្រាប់​ការបង្ហាញ​ខ្លួន​១២​លើក​ឲ្យ​ដា​ណឺ​ម៉ាក ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​។​
 
 
​ប្រវត្តិ​ក្នុង World Cup៖
​នេះ​ជា​វត្តមាន​លើក​ទី ៥ របស់​ជម្រើសជាតិ​ដា​ណឺ​ម៉ាក សម្រាប់​ក្រុម​មកពី​តំបន់​អឺរ៉ុប​មួយ​នេះ​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក បន្ទាប់ពី​ចូលរួម​លើកដំបូង​ក្នុង​ឆ្នាំ ១៩៨៦ និង​ចុងក្រោយ​ឆ្នាំ​២០១០​។ លទ្ធផល​ល្អ​បំផុត​ដែល​ពួកគេ​ទទួលបាន គឺអាច​ឈានដល់​វគ្គ ៨​ក្រុម​ចុងក្រោយ​នៅ​ឆ្នាំ ១៩៩៨​។​
​ដា​ណឺ​ម៉ាក ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ១២ ក្នុង​តារាង FIFA Ranking​។​
  
 
​កម្មវិធី​ប្រកួត​៖
-១៦ មិថុនា​៖ ប៉េ​រ៉ូ Vs ដា​ណឺ​ម៉ាក (​ម៉ោង ១១ យប់​)
-២១ មិថុនា​៖ ដា​ណឺ​ម៉ាក Vs អូស្ត្រាលី (​ម៉ោង ៧​យប់​)
-២៦ មិថុនា​៖ ដា​ណឺ​ម៉ាក Vs បារាំង (​ម៉ោង ៩​យប់​)
 
 

 

 

 

Tag:
 បាល់ទាត់​
  FIFA World Cup
  GroupC
© រក្សាសិទ្ធិដោយ thmeythmey.com