ជាតិ
​យក​រថយន្ត​ទៅ​ត្រួតពិនិត្យ​ឥតគិតថ្លៃ​ហើយ​បាន​កាដូ ពី​ក្រុមហ៊ុន​Mercedes-Benz​ទៀត
01, Apr 2018 , 9:28 am        
រូបភាព
ដោយ: ថ្មីៗ

​ការដាក់​បង្ហាញ​លក់ រថយន្ត​ប្រណីត Mercedes-Benz និង​ផ្តល់​សេវាកម្ម​ត្រួតពិនិត្យ​រថយន្ត​គ្រប់​ប្រភេទ​ឥតគិតថ្លៃ របស់​ក្រុមហ៊ុន Star Auto Cambodia នៅក្នុង​ខេត្ត​ព្រះសីហនុ ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែមេសា​នេះហើយ​។ កម្មវិធី​នេះ មាន​រយៈពេល​មួយ​សប្តាហ៍​ពេញ ដោយ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៧ ខែមេសា នៅ​ទីតាំង​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​សូគីម៉ិច ទល់មុខ​ស្ថានីយ៍​រថ​ភ្លើង​។



​លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន Star Auto Cambodia បាន​បញ្ជាក់ថា កម្មវិធី​នេះ ធ្វើឡើង​ក្នុង​បំណង​ដាក់​បង្ហាញ​រថយន្ត​ប្រណីត Mercedes-Benz ឲ្យ​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​។ ហើយ​កម្មវិធី​នេះ ក៏​ជា​ឱកាស​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ បាន​ស្វែងយល់ និង​ស្គាល់​ក្រុមហ៊ុន Star Auto Cambodia ដែល​ទទួល​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​រថយន្ត Mercedes-Benz ប្រចាំ​ប្រទេស​កម្ពុជា កាន់តែច្បាស់​ថែមទៀត​។ ក្រៅតែពី​បង្ហាញ​រថយន្ត​Mercedes-Benz​ដ៏​ប្រណិត និង​ផ្តល់​សេវាកម្ម​ត្រួតពិនិត្យ​រថយន្ត​ឥតគិតថ្លៃ អតិថិជន​ក៏​អាច​ចុះឈ្មោះ បើកបរ​រថយន្ត​សាកល្បង​រថយន្ត​ប្រណីត​Mercedes​បាន​ផងដែរ ប្រសិនបើ​ដែល​ចាប់អារម្មណ៍​។​
 
​សូម​ស្តាប់ និង​ទស្សនា សេចក្តីលម្អិត​ពី​លោក ឃុន ចាន់ថា​នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន Star Auto Cambodia ដូចតទៅ​៖ 


 


 








Tag:
 រថយន្ត​
  StarAuto
 ​​ Mercedes
 ​ ឃុន ចាន់ថា​
 ​ ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com