ជាតិ
សេដ្ឋកិច្ច
ទំហំ​ទឹកប្រាក់​ចិន វិនិយោគ​នៅ​កម្ពុ​ជាជាង ១៤​ប៊ី​លាន​ដុល្លារ​អាមេរិក​
01, Apr 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រទេស​ចិន បានដាក់​ទុនវិនិយោគ​នៅ​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ជាង​១៤​ប៊ី​លាន​ដុល្លារ​អាមេរិក ។ តួលេខ​វិនិយោគ​នេះ សបញ្ជាក់​ថា ចិន​ជា​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១ ក្នុងការ​ដាក់ទុន​វិនិយោគ​ធំជាងគេ នៅ​កម្ពុជា​។​


​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក ឈួន ដា​រ៉ា បាន​និយាយថា កំណើន​វិនិយោគ​ចិន នៅ​កម្ពុជា បាន​រីកចម្រើន​ខ្លាំង ដែល​នាំ​ឲ្យ​ទំហំ​ទឹកប្រាក់​វិនិយោគ មាន​ចំនួន​១៤,៣ ប៊ី​លាន​ដុល្លារ​អាមេរិក ឬ​ស្មើ​២៧​ភាគរយ នៃ​ទឹកប្រាក់​វិនិយោគ​ពី​បរទេស​សរុប ក្នុង​ឆ្នាំ​២០១៧​។ លោក​ថា ទំហំ​ទឹកប្រាក់​នេះ​បាន​កើនឡើង​ស្ទើរ​ពាក់កណ្ដាល នៃ​តួលេខ​វិនិយោគ​កាលពី​ឆ្នាំ​២០១៦ ដែលមាន​ត្រឹម​៧៤៨​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។​
 
​កំណើន​វិនិយោគ​របស់​ចិន បាន​សម្រួល​ដល់​ការធ្វើ​ពិពិធ​កម្មវិស័យ​ការងារ​សម្រាប់​ប្រជាជន និង​កំណើន​សេដ្ឋកិច្ចកម្ពុជា ។ គម្រោង​ចិន​ភាគច្រើន​ផ្តោត​សំខាន់​លើ​វិស័យ​សំណង់ កសិកម្ម ថាមពល ឧស្សាហកម្ម​កាត់ដេរ ធនាគារ និង​ហិរញ្ញវត្ថុ ទូរគមនាគមន៍ និង​ទេសចរណ៍ ដែលជា​សសរ​ស្ត​ម​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​។ នេះ​បើតាម​លោក ឈួន ដា​រ៉ា ។​
 
​បើតាម​របាយការណ៍ ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ សម្រេចបាន ដល់​៥,៧៩០​លាន​ដុល្លារ​អាមេរិក ពោលគឺ​បាន​កើនឡើង​២១,៧​ភាគរយ បើ​ប្រៀបធៀប នឹង​ឆ្នាំ​២០១៦​។ ចំណែក​ភ្ញៀវទេសចរ​ចិន បាន​ចូលមក​កម្ពុជា កាលពី​ឆ្នាំ​២០១៧ មាន​ចំនួន ១,២​លាន​នាក់ កើនឡើង​ជិត​៤៦​ភាគរយ បើ​ប្រៀន​ធៀប​នឹង​ឆ្នាំ ២០១៦ ៕
 
​ប្រភព​៖AKP

Tag:
 ចិន​
  វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com