ជាតិ
តុលា​ការបន្ត​សួរនាំ​ស្នងការរង និង​ជនសង្ស័យ​៤​នាក់ ជុំវិញ​ករណី​ស្ត្រី​ចងក នៅ​ខេត្តតាកែវ
01, Apr 2018 , 10:23 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១ មេសា​នេះ តុលា​ការបន្ត​សួរនាំ​លើ​ស្នងការរង និង​ជនសង្ស័យ​៤​នាក់ ដែល​ជាប់ទាក់ទង​នឹង​ករណី​ស្ត្រី​ចង​«​ក​» កាលពី​ចុងខែ​មករា​កន្លងមក​។​


​ជនសង្ស័យ​ទាំង​៥​នាក់​នេះ មាន​ស្នងការរង​ខេត្តតាកែវ លោក ឡាយ ណា​រិ​ទ្ធ ដែល​ត្រូវបាន​គេ​ដឹងថា ជា​បងប្រុស​បង្កើត​រប​ស់លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ដែល​ទើប​ត្រូវបាន​ប្រមុខរដ្ឋស្តីទី​ដកតំណែង​ជា​អភិបាល​ខេត្តតាកែវ កាលពី​ប៉ុន្មាន​ថ្ងៃមុន​។​
 
​គួររម្លឹកថា ស្ត្រី​ឈ្មោះ ចែវ សុ​វ​ឌ្ឍ​នា មាន​វ័យ​៣៦​ឆ្នាំ បាន​ស្លាប់​ដោយ​ចងក​នៅក្នុង​ផ្ទះ ស្ថិត​ក្រុង​ដូន​កែវ ខេត្តតាកែវ​។ ប៉ុន្តែ​មរណភាព​របស់​ស្ត្រី​ខាងលើ នៅ​បន្ត​ការសង្ស័យថា​ជា​ទង្វើរ​មនុស្សឃាត ទើប​នាំ​ឲ្យ​សមត្ថកិច្ច បន្ត​បើក​ការស៊ើបអង្កេត ហើយ​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ខាងលើ ក្នុងចំណោម​ជនសង្ស័យ​៨​នាក់​៕

Tag:
 ចែវ សុ​វ​ឌ្ឍ​នា​
 ​ ខេត្តតាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com