ជាតិ
ពីនេះ ពីនោះ
​​​ន​យោ​បាយ​ជាតិ​
កំណាព្យ៖ វប្បធម៌​សន្ទនា គួរតែ​ចាប់កំណើត​ឡើងវិញ​ពេលនេះ​!
01, Apr 2018 , 3:31 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ ជាប់​ទង​

-​ខ្មែរ​រួម​ខ្លាំង ច្បាំង​មានជ័យ ភ័យ​សត្រូវ​
​លុះ​ឥឡូវ ផ្លូវ​ធ្លាប់​ត្រាយ ក្លាយជា​ស្មុគ​
​បែក​ជា​ក្រុម ផ្តុំ​តាម​បក្ស ចាក់​ក្រៅ​ស្រុក​
​ដូច​លេងអុក ដុក​ឌឺដង ចង​ភ្លេច​ស្រាយ​។​


 
-​ហាក់​ភ្លេច​ជាតិ ឃ្លាត​ប្រជា គ្រានេះ​ម្តង​
​កួច​ចំណង ចង​មិន​ហត់ អត់​ខ្វល់ខ្វាយ​
​ចាក់​មុខក្រោយ ឲ្យ​គ្នា​ខឹង ប្រឹង​ប្រតាយ​
​បរិយាយ ផ្សាយ​ខាងក្រៅ ហៅ​គេ​ជួយ​។ 
 
-​សន្ទនា គ្រា​អតីត ពិត​បាន​ផល​
​រាស្ត្រ​លែង​ខ្វល់ ស្កល់​ស្កប់ចិត្ត ឥត​ភ័យព្រួយ​
​ខ្មែរ​មូល​មិត្ត គិត​គួរ​ជាតិ ជាតិ​តែមួយ​
​មាន​ភ័យព្រួយ ជួយ​យោបល់ ផ្តល់​គំនិត​។​
 
-​សន្ទនា គ្រានេះ​ផ្លូវ ត្រូវ​ដោះស្រាយ​
​រឿង​ទាំងឡាយ ក្លាយជា​ល្អ តទៅ​ពិត​
​ទុក​រឿង​បក្ស ដាក់​រឿង​ជាតិ ឆ្លៀត​លៃ​គិត​
​ចោល​គំនិត គិត​គុំកួន ពួន​ពុតត្បុត​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com