ជាតិ
រដ្ឋបាល​ខេត្តសៀមរាប​កំពុង​ដំឡើង​ភ្លើងស្ដុប​ចំនួន​៥​បន្ថែម​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​
01, Apr 2018 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បាននិងកំពុង​ដំឡើង​ភ្លើងស្ដុប​ចំនួន​៥​ទីតាំង​បន្ថែមទៀត ក្នុង​បំណង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​ក្រុង​។ ការដំឡើង​ភ្លើងស្ដុប​ថ្មី​បន្ថែម​នេះ គឺ​កៀក​ថ្ងៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​ធ្វើឱ្យ​ចរាចរណ៍​ក្នុង​ក្រុងមាន​ភាព​ណែនណាន់​ជាង​សព្វមួយដង​។​

 
​គោលដៅ​ដែល​រដ្ឋបាល​ខេត្តសៀមរាប បាននិងកំពុង​ដំឡើង​បង្គោល​ភ្លើងស្ដុប​ថ្មី​នោះ រួមមាន​ទី​១​ផ្លូវជាតិ​លេខ​៦ កែង​នឹង​ផ្លូវ​ក្រវ៉ាត់​ក្រុង ទី​២ ផ្លូវជាតិ​លេខ​៦ កែង​ផ្លូវ​៦០​ម៉ ឬ​ទល់មុខ​សណ្ឋាគារ ស្មា​យ​លីង ទី​៣ ផ្លូវជាតិ​លេខ​៦ កែង​ផ្លូវ​លោកតា​ណឺ​យ ទី​៤ ផ្លូវ​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា កែង​ផ្លូវ​ស្ពាន​នាគ និង​ទី​៦ នៅ​រង្វង់​មូល​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​។​
 
​អាជ្ញាធរ​បញ្ជាក់ថា ការដំឡើង​ភ្លើងស្ដុប​ថ្មី​នេះ នឹង​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ ពិសេស​ទេសចរ​ដែល​ម​ក​កម្សាន្ត​នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ផង​។ បច្ចុប្បន្ន​ក្រុង​សៀមរាប​មាន​បង្គោល​ភ្លើងស្ដុប​ចំនួន​ជាង​១០ ដែល​បំពាក់​នៅតាម​ផ្លូវជាតិ​លេខ​៦ និង​គ្រោង​បំពាក់​បន្ថែមទៀត ដោយមាន​ការផ្តល់​ជំនួយ​ពី​រាជរដ្ឋាភិបាល​ជប៉ុន​៕
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com