ពីនេះ ពីនោះ
ពាក្យពេចន៍៧យ៉ាងដែលមិនគួរនិយាយទៅកាន់ស្ត្រី!
×
ភ្នំពេញ៖
ការប្រាស្រ័យទាក់ទងគ្នារវាងបុរស និងស្ត្រីជារឿងធម្មតា។ ប៉ុន្តែ ពេលខ្លះ ការប្រើប្រាស់ពាក្យពេចន៍មិនត្រឹមត្រូវ ឬមិនត្រូវតាមកាលៈទេសៈ វាក៏នាំឲ្យស្ត្រីមិនចូលចិត្តដែរ។ តើពាក្យពេចន៍អ្វីខ្លះដែលស្ត្រីមិនចូលចិត្ត ឬមិនសូវចូលចិត្ត?
១) បើមិនដែលស្គាល់គ្នាផង បុរសមិនអាចប្រើប្រាស់ពាក្យបែប«ញ៉ែ»លេងសើចឡើយ។
២) ពាក្យពេចន៍ ឬសម្តីនៃការប្រៀបធៀបរវាងនារីម្នាក់ ទៅនារីម្នាក់ទៀត។ ឧទាហរណ៍ នារី«ក»មិនសូវឆ្លាតជាងនារី«ខ»។ល។
៣) ពាក្យបង្អាប់ថា នាង ធាត់។
៤) ពាក្យបង្អាប់ថា នាង ដូចជារៀងចំណាស់តិចហើយ។
៥) បើមិនដែលស្គាល់គ្នាទេ មិនគួរប្រើប្រាស់ពាក្យអាសអាភាសឡើយ។
៦) ពាក្យបង្ហាញចំណុចអវិជ្ជមានជាទូទៅទៅលើរូបនាង។ ជារួម ស្ត្រីមិនសូវចូលចិត្តពាក្យបង្អាប់ឡើយ។
៧) សួរពីជីវភាពគ្រួសារ ពេលទើបស្គាល់គ្នាភ្លាម។
© រក្សាសិទ្ធិដោយ thmeythmey.com