ជាតិ
សេដ្ឋកិច្ច
លោក ជា ថុង​៖ ទេសចរណ៍​ដោយ​ជិះ​កង់ និង​ដើរ​ផ្សង​ព្រេង​ជួយ​សហគមន៍​បាន​ច្រើន​
01, Apr 2018 , 8:59 pm        
រូបភាព
រូបពីហ្វេសប៊ុក លោក ជា ថុង
រូបពីហ្វេសប៊ុក លោក ជា ថុង
 ភ្នំពេញ​៖ លោក ជា ថុង ជា​អ្នកបង្កើត​ក្រុម​ទេសចរណ៍ Vana Adventure នាំ​ភ្ញៀវទេសចរ​ជិះ​កង់ និង​ដើរ​កម្សាន្ត​ផ្សងព្រេង​តាម​តំបន់​ទេសចរណ៍​នានា​នៅ​កម្ពុជា​។ លោក ជា ថុង បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ដំណើរ​កម្សាន្ត​ក្រុម​នេះ គឺ​ផ្ដោតលើ​សក្ដានុពល​ទេសចរណ៍ធម្មជាតិ ព្រៃឈើ និង​សត្វ​ស្លាប ហើយ​ការ​ជិះ​កង់ និង​ការដើរ​កម្សាន្ត មិន​ត្រឹមតែ​ដើម្បី​លំហែកាយ​នោះទេ ប៉ុន្តែ​វា​ក៏បានផ្ដល់​ចំណូល​ដល់​សហគមន៍​ផងដែរ​។


​តាមរយៈ​ពិសោធន៍​ដើរ​កម្សាន្ត​កន្លងមក តំបន់​ទេសចរណ៍​ដែល​លោក ស្រឡាញ់​ជាងគេ គឺ​នៅ​ខេត្តកំពត និង​ឧទ្យាន​ជាតិ​វីរ​ជ័យ ហើយ​តំបន់​ទេសចរណ៍​ដែល​អ្នកដឹកនាំ​កម្សាន្ត​រូបនេះ ចង់ទៅ គឺ​តំបន់ភ្នំ​ឱ​រ៉ា​ល់ ជា​ភ្នំ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​៕
 
​សូម​អញ្ជើញ​ទស្សនា​បទសម្ភាសន៍​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ ជាមួយ​លោក ជា ថុង អ្នកដឹកនាំ​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​ដូចតទៅ​៖ 

 
 






Tag:
 ជា ថុង​
 ​ កំពត​
 ​ ឧទ្យាន​ជាតិ​វីរ​ជ័យ​
 ​ ទេសចរណ៍​
 ​ ឱ​រ៉ា​ល់​
© រក្សាសិទ្ធិដោយ thmeythmey.com