ជាតិ
ព័ត៍មានសុខភាព
ស្លឹក​«​តើយ​»​ជួយ​កាត់បន្ថយ​ការ​ទល់លាមក​, ផ្តាសាយ​, ជួយ​សុខភាព​ផ្លូវ​ភេទបុរស​…
02, Apr 2018 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ស្លឹក​តើយ មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Pandan និង​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Pandanus Amarylifolius​។ វា ជា​ប្រភេទ​ដំណាំ​ងាយស្រួល​ដាំ ផ្តល់​ផល​ខ្ពស់ និង​មាន​ផលប្រយោជន៍​ច្រើន ដល់​សុខភាព  ដូចជា​៖



1.​ ​ជួយ​កាត់បន្ថយ​គ្រុនផ្តាសាយ​
2.​ ​ជួយ​កាត់បន្ថយ​ការ​ទល់លាមក​
3.​ ​ជួយ​ដល់​សុខភាព​ផ្លូវ​ភេទបុរស​
4.​ ​ជួយ​កាត់បន្ថយ​បញ្ហា​លើសឈាម​
5.​ ​ជួយ​កាត់បន្ថយ​ជាតិពុល​នៅក្នុង​ខ្លួន​
6.​ ​កាត់បន្ថយ​ការឈឺ​សន្លាក់ និង​រមួលក្រពើ​
7.​ ​ជួយ​លើក​កម្លាំង និង​ភាពស្រស់ថ្លា ឬ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រួលខ្លួន​។​
  
 
​អ្នក​អាច​នឹង ទទួលបាន​ផលប្រយោជន៍​ទាំង​៧​យ៉ាង​ខាងលើ បន្ទាប់ពី​ទទួលទាន​ភេសជ្ជៈ និង​អាហារ​ស្លឹក​តើយ​។ ក្រៅពីនេះ ស្លឹក​តើយ​អាច​យកទៅ​ប្រើប្រាស់​ដើម្បី​ព្យាបាល​អង្គែ​ក្បាល និង​ធ្វើ​ឲ្យ​សក់​មាន​ពណ៌​ខ្មៅ​ជាង​មុន​។ គេ​ក៏​អាចយ​កវា​ដាក់​ក្នុង​ឡាន និង​ក្នុងផ្ទះ ដើម្បី​ជួយ​ឲ្យ មាន​ក្លិន​ល្អ និង​ជួយ​ដេញ​សត្វ​កន្លាត​។​
​អាហារ និង ភេសជ្ជៈ​ស្លឹក​តើយ ដែលមាន​ដូចជា​៖
1.​ ​មី​ស្លឹក​តើយ​
2.​ ​តែ​ក្តៅ​ស្លឹក​តើយ​
3.​ ​ទឹក​ស្លឹក​តើយ​ត្រជាក់​
4.​ ​ភេសជ្ជៈ​ប្រទាល​កន្ទុយក្រពើ​ស្លឹក​តើយ​
 
​គេ​និយម​យក​ស្លឹក​តើយ​ដាំទឹក​បរិភោគ​ដូច​តែ​។ ក្រៅពីនេះ ដើម​ស្លឹក​តើយ ត្រូវបាន​គេ​យកទៅ​ដាំ នៅ​គេហដ្ឋាន​សម្រាប់​លម្អ ឬ​នៅតាម​កសិដ្ឋាន​។​
​អាច​រកបាន​នៅ ភោជនីយដ្ឋាន​អូ​ក្រា​អាហារ​ធម្មជាតិ ដែលមាន​អាសយដ្ឋាន ផ្ទះ​លេខ​១៥១ ផ្លូវ​លេខ ៥៩២ សង្កាត់​បឹងកក​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។
 
​ដោយ បណ្ឌិត យ៉ង សាំង​កុមារ​

(Thmeythmey.com ទទួលបាន​សិទ្ធិ​ដកស្រង់​ពី គេហទំព័រ www.saingkoma.com​)

 

Tag:
 ស្លឹក​តើយ
© រក្សាសិទ្ធិដោយ thmeythmey.com