ជាតិ
សេដ្ឋកិច្ច
រមណីយដ្ឋាន​អង្គរ រកចំណូលបាន​ជិត​៤០​លាន​ដុល្លារ ពី​ភ្ញៀវទេសចរ​ជាង​៨០​ម៉ឹ​ន​នាក់ នៅ​ត្រីមាស​ទី​១
01, Apr 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ រមណីយដ្ឋាន​អង្គរ រកចំណូលបាន​ជាង​៣០​លាន​ដុល្លារ ពី​ភ្ញៀវទេសចរ​បរទេស​ជាង​ម៉ឺន​នាក់ បានមក​ទស្សនា​តំបន់​អង្គរវត្ត នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០១៨​នេះ​។​



​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ស្ថិតិ​ភ្ញៀវទេសចរ​បរទេស​ចំនួន​៨៥៨,៥៨០​នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​កើនឡើង ១២.៣៦​ភាគរយ និង​រក​ចំណូល​សរុប​ចំនួន​៣៩,៦៥៦,៨១០​ដុល្លារ កើនឡើង ២៨.៥២​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧ ។​
 
​ក្នុង​ចំណូល​សរុប​ត្រីមាស​ទី​១​ក្នុង​ឆ្នាំ​២០១៨ នេះ រមណីយដ្ឋាន​អង្គ​រដក​ចំណូល​ចំនួន ១,៧១៧,១៦០​ដុល្លារ ត្រូវបាន​បង់​ចូល​មូល​នី​ធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​៕
 

Tag:
 ​អង្គរវត្ត​
  ភ្ញៀវទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com