ជាតិ
សេដ្ឋកិច្ច
សណ្ឋាគារ​កម្ពស់​៥៨​ជាន់​គ្រោង​នឹង​វិនិយោគ​នៅ​ក្រុងព្រះសីហនុ​
02, Apr 2018 , 9:52 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Grand Lion Group ដែលជា​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​គ្រោង​នឹង​វិនិយោគ​លើ​គម្រោង​សណ្ឋាគារ​ធំ​បំផុត​មួយ​នៅ​ក្រុងព្រះសីហនុ​ប្រទេស​កម្ពុជា​។​



​ក្រុមហ៊ុន Grand Lion Group បាន​ចុះកិច្ចសន្យា​លើ​ការគ្រប់គ្រង​ជាមួយ​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច​លំដាប់​អន្តរជាតិ​ដ៏​ល្បី​មួយ​ឈ្មោះថា “Marriott International” ដើម្បី​គ្រប់គ្រង​រមណីយដ្ឋាន​ស​ណ្ឋា​គារ​ថ្មី​មួយ ដែល​គម្រោង​នឹង​បើកសម្ពោធ​ការដ្ឋាន​សំណង់​នៅ​ដើមឆ្នាំ​២០១៩ ហើយនឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​២០២២​។  គម្រោង​នេះ​គ្រោង​នឹង​ប្រើប្រាស់​ទឹកប្រាក់​វិនិយោគ ២០០ លាន​ដុល្លារ​។​

​គម្រោង​អភិវឌ្ឍន៍​ថ្មី​នេះ​មាន​ឈ្មោះថា  Gold Coast ហើយ​គ្រប់​ដណ្តប់​លើ​ផ្ទៃដី​ប្រមាណ ១,៦៧ ហិច​តា​ដែល​ស្ថិតនៅ​ចម្ងាយ​១៧​គីឡូម៉ែត្រ​ពី​ព្រលានយន្តហោះ និង​នៅ​ជិត​កំពង់ផែ​ក្រុង​ព្រះ​សី​ហនុ។​

​គម្រោង​សណ្ឋាគារ  Gold Coast ជា​គម្រោង​ដំបូង​របស់​ក្រុមហ៊ុន Grand Lion Group នៅលើ​តំបន់​ឆ្នេរសមុទ្រ​ភាគខាងត្បូង​នៃ​ប្រទេស​កម្ពុជា និង​ជា​គម្រោង​ទី​២​បន្ទាប់ពី​គម្រោង​សណ្ឋាគារ Courtyard នៅ​ខេត្តសៀមរាប​ដែល​ទទួលខុសត្រូវ​ដោយ​ក្រុមហ៊ុន Marriott Siem Reap Resort ដែល​បាន​បើ​សម្ពោធ​ការសាងសង់​នៅក្នុង​ខែមករា​កន្លងមក​។​

​គម្រោង​សាងសង់​នេះ​នឹង​នាំយក​យីហោ​សណ្ឋាគារ​ល្បី​មួយ​ឈ្មោះថា Le Meridien ដែលជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​មាន​៣៨៨​បន្ទប់​គេង​។ ក្នុងនោះ​សេវាកម្ម​សំខាន់ៗ​ជាច្រើន​នឹងមាន​នៅនឹងកន្លែង ដូចជា​៖ ភោជនីយដ្ឋាន បារ កន្លែង​ហាត់ប្រាណ អាង​ហែល​ទឹក ក្លិប​កំសាន្ត និង​កន្លែង​ស្ប៉ា ហើយ​ក៏មាន​សាលប្រជុំ​ដ៏​ធំ ដែល​អាចដាក់​មនុស្សរ​ហូត​៤០០​នាក់​។​
​គម្រោង​នេះ​នឹងត្រូវ​ទទួលខុសត្រូវរ​ច​នា​ប្លង់​ដោយ​ក្រុមហ៊ុន Tandem Architects របស់​ប្រទេស​ថៃ​ហើយ​ទទួលខុសត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន Nath Land Development ដែល​ជាល​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន Grand Lion Group៕

(​សារព័ត៌មាន Thmeythmey.com ទទួលបាន​សិទ្ធិ​ពី https://www.realestate.com.kh/km/news/Le-Meridien-Resort-In-Sihanoukville/)


Tag:
 ​អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com