ជាតិ
សមត្ថកិច្ច​បញ្ជូន​លោក ឡាយ វណ្ណៈ ទៅ​តុលាការ​ដើម្បី​សួរ​ពី​ករណី​ស្ត្រី​ម្នាក់ ធ្វើអត្តឃាត​ដោយ​ចងក
02, Apr 2018 , 10:11 am        
រូបភាព
ដោយ: ថ្មីៗ
​មកដល់ពេលនេះ សមត្ថកិច្ច បាន​ដឹក​លោក ឡាយ វណ្ណៈ អ​ភី​តបាល​ខេត្តតាកែវ ចេញពី​ក្រសួងមហាផ្ទៃ​ហើយ នៅ​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២0១៨ ដើម្បី​នាំទៅ​សួរចម្លើយ​នៅ​ចំពោះមុខ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ លោក ឡាយ វណ្ណៈ កំពុងស្ថិត​ក្នុងការ​សង្ស័យ​របស់​តុលាការ ជុំវិញ​មរណភាព​របស់លោក​ស្រី ចេ​វ សុ​វ​ឌ្ឍ​នា ដែល​ជាស្រី​កំណាន់​របស់លោក​។



​លោក ឡាយ វណ្ណៈ ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន ហើយ​បញ្ជូន​ពី​ខេត្តតាកែវ ទៅកាន់​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១ ខែមេសា ដើម្បី​សួរនាំ​ពី​ករណី​ខាងលើ​។ លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង​ខេត្តតាកែវ ដែលជា​បងប្រុស​បង្កើត​របស់លោក រួមទាំង​នគរបាល​មួយចំនួនទៀត ក៏​ត្រូវបាន​បញ្ជូនទៅ​តុលាការ​ដែរ ដោយ​ស្ថិតក្នុង​សំណុំ​រឿងនេះ​ដូចគ្នា​។

​គួររម្លឹកថា លោកស្រី ចេវ សុ​វ​ឌ្ឍ​នា មាន​វ័យ​៣៦​ឆ្នាំ ត្រូវបានគេប្រទះឃើញ ​ស្លាប់ ដោយស្ថានភាព​ចងក នៅក្នុង​ផ្ទះ ដែល​ស្ថិត​ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ចុងខែ​មករា ឆ្នាំ​២០១៨​។ ប៉ុន្តែ​សាធារណជន​ខ្លះ សង្ស័យថា មរណភាព​របស់​លោកស្រី ចេវ សុវឌ្ឍនា ទំនងជា​មិនមែន​ដោយសារ​ការធ្វើអត្តឃាត​នោះទេ​៕



Tag:
 ចេវ សុ​វ​ឌ្ឍ​នា​
  ឡាយ វណ្ណៈ
© រក្សាសិទ្ធិដោយ thmeythmey.com