ជាតិ
លោក ឡាយ វណ្ណៈ កំពុងស្ថិត​ក្នុង​តុលាការ ដើម្បី​បំភ្លឺ​ពី​មរណភាព​របស់លោក​ស្រី ចេវ សុ​វ​ឌ្ឍ​នា​
02, Apr 2018 , 4:00 pm        
រូបភាព
រូបភាព៖ សមត្ថកិច្ច ឈរការពារនៅខាងក្រៅ បន្ទាប់ពីបញ្ចូនលោក ឡាយ វណ្ណៈ ចូលទៅខាងក្នុងតុលាការរាជធានីភ្នំពេញ
រូបភាព៖ សមត្ថកិច្ច ឈរការពារនៅខាងក្រៅ បន្ទាប់ពីបញ្ចូនលោក ឡាយ វណ្ណៈ ចូលទៅខាងក្នុងតុលាការរាជធានីភ្នំពេញ
ដោយ: ថ្មីៗ
​លោក ឡាយ វណ្ណៈ អ​ភី​តបាល​ខេត្តតាកែវ ត្រូវបាន​សមត្ថកិច្ច​នៃ​ក្រសួងមហាផ្ទៃ បញ្ជូន​ទៅដល់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​រសៀល​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២0១៨​នេះ ដើម្បី​បំភ្លឺ​នៅ​ចំពោះមុខ​ព្រះរាជអាជ្ញា​។ តុលាការ សង្ស័យថា លោក ឡាយ វណ្ណៈ ជាប់​ពាក់ព័ន្ធ​នឹង​មរណភាព​របស់លោក​ស្រី ចេ​វ សុ​វ​ឌ្ឍ​នា ដែលជា​ស្រី​កំណាន់​របស់លោក​។



​លោក​ព្រះរាជអាជ្ញារង សៀង សុខ ជា​អ្នកចេញ​ដីកា​បង្គាប់​ឲ្យ​ឃាត់ខ្លួន​លោក ឡាយ វណ្ណៈ​។  សមត្ថកិច្ច បាន​ឃាត់ខ្លួន​លោក ឡាយ វណ្ណៈ កាលពី​ថ្ងៃ​១ ខែមេសា ហើយក៏​បញ្ជូន​ទៅកាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ​។ ការឃាត់ខ្លួន​លោក ឡាយ វណ្ណៈ គឺធ្វើឡើង​បន្ទាប់ពី​លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង​ខេត្តតាកែវ ដែលជា​បងប្រុស​បង្កើត​របស់លោក រួមទាំង​អ្នកពាក់ព័ន្ធ​ចំនួន​ទៀត ត្រូវបាន​ឃាត់ខ្លួន ហើយ​ត្រូវបាន​ព្រះរាជអាជ្ញា សួរចម្លើយ​រួចមក ជុំវិញ​សំណុំ​រឿងនេះ​។

​គួររម្លឹកថា លោកស្រី ចែវ សុ​វ​ឌ្ឍ​នា មាន​វ័យ​៣៦​ឆ្នាំ ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់ ដោយ​ស្ថានភាព​ចងក នៅក្នុង​ផ្ទះ ដែល​ស្ថិត​ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ចុងខែ​មករា ឆ្នាំ​២០១៨​។ ប៉ុន្តែ​សមត្ថកិច្ច សង្ស័យថា មរណភាព​របស់​ស្ត្រី​ខាងលើ មិនមែន​ដោយសារ​ការធ្វើអត្តឃាត​នោះទេ តែ​ទំនងជា​អំពើ​ឃាតកម្ម​៕



Tag:
 ចែវ សុ​វ​ឌ្ឍ​នា​
  ឡាយ វណ្ណៈ​
© រក្សាសិទ្ធិដោយ thmeythmey.com