អត្ថបទពាណិជ្ជកម្ម
ពានរង្វាន់​អចលនទ្រព្យ​បាន​នាំមក​នូវ​សន្ទុះ​ថ្មី​ដល់​វិស័យ​សំណង់ និង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​
03, Apr 2018 , 2:27 pm        
រូបភាព
​វា​ជា​ជោគជ័យ​ដ៏​ធំធេង​មួយ​សម្រាប់​ពានរង្វាន់​ប្រចាំឆ្នាំ​លើក​ទី​បី​របស់ PropertyGuru Cambodia Property Awards ឆ្នាំ ២០១៨ នាំមក​ជូន​ដោយ​ក្រុមហ៊ុន KHI ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី ១៦ ខែមីនា​កន្លងទៅនេះ​នៅ​សណ្ឋាគារ Sofitel Phnom Penh Phokeethra ដោយមាន​ការចូលរួម​ពី​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិប្រមាណ​៣៦០ នាក់​ដែល​សុ​ទ្ឋ​សឹង​ជា​វិនិយោគិន ម្ចាស់​គម្រោង​អភិវឌ្ឍន៍ ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​រចនា​ផ្ទៃក្នុង​បានមក​អបអរសាទរ​វិស័យ​អចលនទ្រព្យ​ដោយមាន​ពានរង្វាន់​ចំនួន ២៦​ប្រភេទ បានផ្តល់​ជូន​ដល់​អ្នក​ដែល​ល្អ​បំផុត​នៅក្នុង​វិស័យ​អចលនទ្រព្យ​ក្នុងស្រុក​ផងដែរ​។

​ក្នុងនោះ បុរី​ប៉េង​ហួត​គ្រុប​គឺជា​អ្នកឈ្នះ​ពានរង្វាន់​ច្រើនជាងគេ​បំផុត ដោយ​បានឈ្នះ​ពានរង្វាន់ អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត​សម្រាប់​៣​ឆ្នាំ​ជាប់ៗ​គ្នា និង​ទទួលបាន​ពិន្ទុសរុប​ចំនួន ១៧ គឺជា​អ្នក​នាំមុខ​ឧស្សាហកម្ម​ដែល​បានទទួល​ពានរង្វាន់​នៅក្នុង​ព្រឹត្តិការណ៍​អចលនទ្រព្យ​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​២០១៨​នេះ​។ ចំពោះ​ក្រុមហ៊ុន​ដែល​ទទួលបាន​ពានរង្វាន់ និង​ការសរសើរ​ជាច្រើន​រួមទាំង​ប្រភេទ​ពានរង្វាន់​ការទទួលស្គាល់​នៃ​ទំនួល​ខុសត្រូវ​សង្គម​(CSR)​ផងដែរ​។ នៅ​ឆ្នាំ ២០១៧ បុរី​ប៉េង​ហួត​គ្រុប​បានផ្តល់​ជំនួយ​សប្បុរស​ធម៌​ជាច្រើន​ដោយបាន​បរិច្ចាគ "​ច្រើនជាង ២ លាន​ដុល្លារ​ទៅក្នុង​សកម្មភាព​សង្គម ហើយ​ថ្មីៗ​នេះ​បានចាប់ផ្តើម​បង្កើត​គំ​ត​និ​ផ្តួចផ្តើម​ដើម្បី​គាំទ្រ​ដល់​សមាគម​សិល្បៈ​ប្រពៃណី​ខ្មែរ និង​ក្លឹប​កីឡា​ជាច្រើន និង​គម្រោង​សាងសង់​ផ្លូវ​ថ្មី​ដែល​សម្ពោធ​ដោយ​សម្តេច ហ៊ុន សែន ផងដែរ ។ នេះ​គឺជា​លើកទីមួយ​ហើយ ដែល​ពានរង្វាន់​ជា​ប្រភេទ CSR ត្រូវបាន​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍​នេះ ហើយ​បុរី​ប៉េង​ហួត​បានទទួល​ជ័យជម្នះ​នៅក្នុង​ប្រភេទ​ពានរង្វាន់​នេះ ជាមួយ​ក្រុមហ៊ុន​ជប៉ុន Creed Group និង​សម្ព័ន្ធ​ក្រុមហ៊ុន Creed Asia (Cambodia) Co. , Ltd ព្រមទាំង​ក្រុមហ៊ុន Triple Gem Assets Co យោងតាម​ចៅក្រម​បានឱ្យដឹងថា​៖ «​ពានរង្វាន់​នេះ​គឺ​សម្រាប់​ប្រជាប្រិយភាព​នៃ​ស្តង់ដារ​គុណភាព​ជប៉ុន​នៅក្នុង​ប្រទេស​កម្ពុជា និង​ការលើកកម្ពស់​ការអភិវឌ្ឍ​សហគមន៍​បែប​រចនាបទ​របស់​ពួកគេ​» ។ ក្រុមហ៊ុន​Creed Group ក៏​ទទួលបាន​ការទទួលស្គាល់​ជាពិសេស​នៅក្នុង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ផងដែរ​។​



​សម្រាប់​ពានរង្វាន់​ពិសេស​ថ្មី​មួយទៀត​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ដៃគូ​សហការ​គឺ​អង្គការ CARE ត្រូវបាន​ផ្តល់ឱ្យ​សាជីវកម្ម​អន្តរជាតិ Pisnoka ដែល​បានបង្ហាញ​អំពី​ភាពខុសគ្នា​ពី​ការងារ​របស់ខ្លួន​ក្នុងការ ការពារ​សិទ្ធិ​របស់​កម្មករសំណង់​ជា​ស្ត្រី​។ បើ​យោងតាម​អង្គការ CARE បានអោយដឹង​យ៉ាង​ដូច្នេះ​ថា​៖«​ក្រុមហ៊ុន Pisnoka នាំមុខ​ក្នុង​ការផ្តល់​ការបណ្តុះបណ្តាល​ដល់ក​ម្ម​ករ​សំណង់​ជា​ស្ត្រី​លើ​សិទ្ធិ​ការងារ​។ ពួកគេ​បាន​បង្កើតជា​គំរូ​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន​ដ៏​ទៃៗ​ទៀត​នៅក្នុង​វិស័យនេះ​សម្រាប់​ការគ្រប់គ្រង​នៅ​និង​កន្លែង​ដោយ​ផ្តល់​កន្លែង​ថែទាំ​សុខភាព បន្ទប់ទឹក​ដាច់ដោយឡែក​ពី​កម្មករ​ជា​បុរស ដោយមាន​ការបិទ​ផ្ទាំង​ព័ត៌មាន​អំពី​សុវត្ថិភាព​សុខភាព​ការងារ និង​ការធានា​ឱ្យ​បុគ្គលិក​ស្រីៗ​ទទួលបាន​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន​ផងដែរ​»​។​

​ជាមួយនិង​គម្រោង​អភិវឌ្ឍ​បែប​ចម្រុះ​ជាច្រើន​កំពុង​សាងសង់ ក្រុម​អ្នក​អភិវឌ្ឍន៍​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​ក៏​ទទួលបាន​នូវ​ពានរង្វាន់​មាស​ជាច្រើន​ក្នុង​ពិធី​នា​រាត្រី​ស្រមោល​ស​នោះ​ផងដែរ ដោយ​រួមមាន ក្រុមហ៊ុន​សាងសង់ LIXIN ដែល​កំពុង​អភិវឌ្ឍ​គម្រោង CEO KT Pacific  ក្រុមហ៊ុន Phnom Penh City Center ដែល​អភិវឌ្ឍ​គម្រោង Eden Garden និង​ក្រុមហ៊ុន​វិនិយោគ​និង​អភិវឌ្ឍ​ន៌ KHCN Investment and Development Co., Ltd ដែល​អភិវឌ្ឍ​គម្រោង Seagate Suite ។​



​លោក សន សៀ​ប ដែលជា​អ្នកមាន​បទពិសោធន៍​ក្នុង​វិស័យ​អចលនទ្រព្យ​ជាង ១០​ឆ្នាំ និង​ជា​ប្រធាន​គ​ណះ​ក​ម្មា​ការវិនិច្ឆ័យ​បាន​ថ្លែងអោយដឹងថា​៖«​គណៈវិនិច្ឆ័យ​គឺមាន​ឯករាជ្យភាព តម្លាភាព និង​ភាពយុត្តិធម៌​ក្នុងការ​ជ្រើសរើស​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ល្អ​បំផុត​ប្រចាំ​ឆ្នាំនេះ​។ ពានរង្វាន់​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ជំរុញឱ្យមាន​កា​រ​រីកចម្រើន​ក្នុង​វិស័យ​សំណង់ និង​វិស័យ​អចលនទ្រព្យ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ការប្រកួតប្រជែង​នេះ​ក៏​ជួយ​ទាក់ទាញ​វិនិយោគិន​មកកាន់​ប្រទេស​កម្ពុជា​កាន់តែច្រើន​ផងដែរ ដែល​វា​មាន​អត្ថប្រយោជន៍​យ៉ាងខ្លាំង​នាពេល​បច្ចុប្បន្ន និង​អនាគត​»​។​

​ឯកឧត្តម​បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ (MLMUPC) បានផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ពិធី​ប្រគល់​ពានរង្វាន់ ហើយ​ឯកឧត្តម​បាន​លើកទឹកចិត្ត​ចំពោះ​គំនិត​ច្នៃប្រឌិត​លើ​ការ​រចនា ការសាងសង់ និង​ការ​ពាំនាំ​យកមក​នូវ​គំនិត​អភិវឌ្ឍន៍​ថ្មីៗ​ចូលក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ឯកឧត្តម​បណ្ឌិត​បាន​មានប្រសាសន៍ថា​៖ «​ភាពជោគជ័យ​នៃ​កម្មវិធី​ពានរង្វាន់ PropertyGuru Cambodia Property Awards ឆ្នាំ​២០១៨​នេះ បានបង្ហាញ​យ៉ាងច្បាស់​ថា​វិស័យ​សំណង់ និង អចលនទ្រព្យ​គឺជា​សសរស្តម្ភ​ដ៏​សំខាន់​មួយ​ដែល​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​រប​ស់​យើង​។ វា​ក៏​ឆ្លុះបញ្ចាំង​ពី​ការជឿទុកចិត្ត​ពី​សំណាក់​វិនិយោគិន​ទាំង​ជាតិ និង​អន្តរជាតិ​មកលើ​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ​របស់​សម្តេច ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ទទួលបាន​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​អស់​រយៈពេល​ជាង ៣​ទសវត្សរ៍​មកនេះ​»​។ រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ដាក់​វិស័យ​ឯកជន​ឈានមុខ​គេ​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យចូល​មកកាន់​តែ​កាន់តែច្រើន​ថែមទៀត​ដូចដែល​យើង​បានឃើញ​នៅថ្ងៃនេះ​។ យើង​ជឿជាក់ថា​ការប្រកួតប្រជែង​ដ៏​ល្អ​នេះ​ក្នុងចំណោម​អ្នក​អភិវឌ្ឍន៍​អាច​នាំមក​នូវ​សន្ទុះ​ថ្មី​មួយទៀត​ដើម្បី​លើកកម្ពស់​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ឈានទៅ​មួយកម្រិត​ថែមទៀត​»​។



( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com