អត្ថបទពាណិជ្ជកម្ម
ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា បញ្ចេញ​ឈុត​មុខម្ហូប​ថ្មី​មួយទៀត ជាមួយនឹង​កម្មវិធី​ឈ្នះៗ​ជាច្រើន សម្រាប់​អបអរ​បុណ្យចូលឆ្នាំថ្មី​
06, Apr 2018 , 4:18 pm        
រូបភាព
ដោយ:
​ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា បាន​បន្ថែម​នូវ​ឈុត​មុខម្ហូប​ថ្មី​ដ៏​គួរ​ឲ្យ​ទាក់ទាញ​មួយទៀត ដែលមាន​ឈ្មោះថា ពង​នាគ​វេទមន្ដ ជាមួយនឹង​កម្មវិធី​ឈ្នះៗ​ជាច្រើន និង​សប្បាយៗ ដើម្បី​អបអរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ជាមួយនឹង​អតិថិជន​របស់ខ្លួន ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៨​។​

​បើតាម​ប្រសា​ស៍រ​បស់​អ្នកស្រី គង់ សុភា ជា​ប្រធាន​រង​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី បាន​ថ្លែងថា ដើម្បី​ឲ្យ​អតិថិជន​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​ជ្រើសរើស​មុខម្ហូប​អាហារ​ទៅតាម​ចំនួន​សមាជិក​របស់​ពួកគាត់ ទើប​ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ខិតខំ​បង្កើត​ឈុត​មុខម្ហូប​អាហារ​បន្ថែម​ថ្មីៗ​ជា​បន្ដបន្ទាប់ ជាក់ស្ដែង​ដូចជា​មុខម្ហូប​ថ្មី​មួយ​នេះ អាច​ញុំ​ា​បាន​គ្នា​៣ ទៅ​៤​នាក់ តម្លៃ​ចាប់ពី ២០.៩៩​ដុល្លា​តែប៉ុណ្ណោះ ហើយ​ផ្សេង​ពីនេះ​ក៏មាន​ឈុត​អាហារ​សម្រាប់​គ្នា ២​នាក់ ឈុត​អាហារ​សម្រាប់​អាហារ​ថ្ងៃត្រង់ និង​ឈុត​ផ្សេងៗ​ទៀត​ជាច្រើន​ផងដែរ​។ សម្រាប់​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នេះ ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ក៏​ផ្ដល់ជូន​កម្មវិធី​កំសាន្ដ​ឈ្នះៗ​ជាច្រើន​ដល់​អតិថិជន​របស់​យើង​ផងដែរ​។  អ្នកស្រី​ក៏បាន​បញ្ចាក់​ផងដែរ​ថា ឈុត​មុខម្ហូប​ថ្មី​នេះ មាន​ពីរ​ប្រភេទ​ខុសៗ​គ្នា​ទៅតាម​តម្រូវការ​របស់​អតិថិជន ដែល​ឈុត​ទី​១ គឺ​លាយ​ជាមួយ​សាច់ជ្រូក បង្គារ និង​សាច់​ត្រី​សា​ម៉ុង ហើយ​និង​ឈុត​ទី​២ គឺ​លាយ​ជាមួយនិង​សាច់គោ បង្គារ និង​សាច់​ត្រី​សា​ម៉ុង​។ សម្រាប់​រង្វាន់​វិញ មានដូចជា បូ បា​ប៊ី​ហ្គោ​ន ម៉ាស៊ីន​ដុត​នំ បា​ប៊ី​ហ្គោ​ន តុ​ក្ត​តា បា​ប៊ី​ហ្គោ​ន ខ្នើយ បា​ប៊ី​ហ្គោ​ន ប្រអប់​ដាក់ ម្ហូបអាហារ កាបូប បា​ប៊ី​ហ្គោ​ន កាត​សមាជិក និង​ការផ្ដល់ជូន​ឈុត​ម្ហូបអាហារ​ជាច្រើន​ផ្សេងទៀត​ផងដែរ​។  

​ងាក​មក​និយាយ​អំពី​ម៉ាក​យីហោ បា​ប៊ី​ឃ្យូ ផ្លា​ហ្សា វិញ អ្នកស្រី​បង្ហើប​ឲ្យ​ដឹងថា ហាង​បា​ប៊ី​ឃ្យូ ផ្លា​ហ្សា គ្រោង​នឹង​ពង្រីក​សាខា​របស់ខ្លួន​ចំនួន​បីរ​បន្ថែមទៀត​នៅក្នុង​ខែឧសភា​ខាងមុខនេះ ដើម្បី​បំពេញ​តំរូវការ​អតិថិជន និង​ផ្ដល់​ភាពងាយស្រួល​មួយកម្រិត​បន្ថែមទៀត​ទៅ​ដល់​អតិថិជន ក្នុងការ​មកកាន់​ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ដែល​នៅ​ជិត​ផ្ទះ​បំផុត​។ អ្នកស្រី​បាន​បន្ដថា ហាង​បា​ប៊ី​ឃ្យូ ផ្លា​ហ្សា បាន​ធានា​លើ​គុណភាព​ចំណីអាហារ និង​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ ដល់​អតិថិជន​របស់​ខ្លួន​។​

​គួរ​បញ្ចាក់​ផង​ដែលថា ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៨៧ ដោយ​លោក Choopong Choopojcharoen ដែល​បាន​អនុវត្ត​សាច់​អាំង​បែប​ម៉ុង​ហ្គោ​លី​និង​ជប៉ុន​ដែល​ល្បី​ជា​យូរ​មកហើយ​ជាមួយ​ភោជនីយដ្ឋាន​របស់គាត់​។​កាន់តែ​ពិសេស​ទៅទៀត ដោយមាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​យ៉ាងខ្លាំង បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​បាន​ពង្រីក​សាខា​ក្នុង​ឆ្នាំ ២០១៧​ជាង​១៥០​កន្លែង ទាំង​នៅក្នុង​ប្រទេស​ថៃ និង​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ហើយ​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​ត្រូវបាន​ចាត់​ចំណាត់ថ្នាក់​ភោជនីយដ្ឋាន​លេខ​១ ក្នុង​ផ្នែក​ភោជនីយដ្ឋាន​ចម្អិន​អាហារ​ដោយ​ខ្លួនឯង​ជាង​៥​ឆ្នាំ​មកហើយ​។ បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​មាន​វត្តមាន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រួមទាំង​១៧​សាខា​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង​ពីរ​សាខា​ទៀត នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។ ហាង​សាច់​អាំង​បែប​ម៉ុង​ហ្គោ​លី និង​ជប៉ុន​មួយ​នេះ ត្រូវបាន​នាំចូល​មក​ទីផ្សារ​កម្ពុជា​ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី ហើយ​មកដល់​សព្វថ្ងៃនេះ ហាង​នេះ មាន​សាខា​ចំនួន​២ គឺ​ស្ថិតនៅ​ផ្សារ​ទំនើប អ៊ី អន ម៉​ល បាន​បើក​នៅ​ខែមិថុនា ឆ្នាំ​២០១៧ និង​សាខា​ទួលគោក បាន​បើក​នៅ​ខែតុលា ឆ្នាំ​២០១៧ ដែល​សាខា​ទួលគោក មាន​បន្ទាប់​កា​រ៉ា​អូ​ខេ​ធំៗ​ចំនួន​ពីរ សម្រាប់​អតិថិជន​អាច​ច្រៀង​ដោយ​ឥតគិតថ្លៃ ហើយ​បើក​ចាប់ពី​ម៉ោង ១០:០០​ព្រឹក ដល់​១០:០០​យប់​។ សម្រាប់​កុក​បន្ទាប់​ទុក​មុខ អាច​ទំនាក់ទំនង​តាមរយៈ​លេខ ០២៣ ២៣ ១៨ ១៧​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com