ពីនេះ ពីនោះ
តើ «​បុព្វេសន្និវាស​» មានន័យ​ដូចម្តេច​?
08, Apr 2018 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​បុព្វេសន្និវាស គឺ​សំដៅលើ​ឧបនិស្ស័យ ដែល​គូ​ស្នេហ៍​ណាមួយ បាន​កសាង​ជាមួយគ្នា​តាំងពី​បុព្វ​ជាតិ​មក​។ ពួកគេ ធ្លាប់​បានរស់នៅ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ ក្នុង​ជាតិ​មុនៗ​។



​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​បុព្វេសន្និវាស ជា​ដំណើរ​ធ្លាប់​នៅ​រួមគ្នា​ក្នុង​ជាតិ​មុន គឺ​ធ្លាប់ជា​ស្វាមីភរិយា​នៅ​រួម​កិច្ចការ​សុខទុក្ខ​ជាមួយគ្នា​ក្នុង​ជាតិ​មុន​មក​។ បុរស​ស្ត្រី ដែលមាន​បុព្វេសន្និវាស រមែង​តែង​ចាប់ចិត្ត​ប្រតិព័ទ្ធ​ស្នេហា​រកគ្នា​យ៉ាង​មាំ ហើយ​តែង​អធ្យាស្រ័យ​គ្នា​ជា​ដរាប​»​។ 

​ពលរដ្ឋ​ខ្មែរ តែង​ហៅ​បុរស​ស្ត្រី ដែលមាន​បុព្វេសន្និវាស​ជាមួយគ្នា ថា​ជា​គូព្រេង​នឹង​គ្នា​៕

អត្ថបទទាក់ទង


Tag:
 ពន្យល់​ពាក្យ​
  បុព្វេសន្និវាស
© រក្សាសិទ្ធិដោយ thmeythmey.com