ពីនេះ ពីនោះ
ជីវិត​លើទឹក របស់​អ្នក​កំពង់​ឃ្លាំង​
09, Apr 2018 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ

​អ្នកនេសាទ​ម្នាក់​នៅ​កំពង់​ឃ្លាំង កំពុង​លាបថ្នាំ​ទូក ដែល​គាត់​បាន​លើក​វា​ឡើង​កល់​ខ្ពស់​ផុតពី​ទឹក​។ ក្នុងអំឡុងពេល​ទឹកជំនន់​ចាប់ពី​ខែកក្កដា​ដល់​ដើមខែ​វិច្ឆិកា ក្នុងភូមិ​ផ្ទះ​ជើង​សសរ​ខ្ពស់ៗ​ទាំងនេះ មាន​ដីគោក​តិចតួច​ណាស់​សម្រាប់​សកម្ម​ភាព​ផ្សេងៗ​។ ករណី​ដូច​អ្នកនេសាទ​នេះ គាត់​ក៏​ត្រូវតែ​ហាល​បង្គា​របស់គាត់​នៅលើ​ទូក​ផងដែរ​។ មានតែ​កន្លែង​ដែល​មិន​លិច​ទឹក​តិចតួច ពីរ បី​កន្លែង​ប៉ុណ្ណោះ ដែល​អ្នកស្រុក​នៅទីនេះ​អាច​ប្រើ​សម្រាប់​សកម្មភាព​ផ្សេងៗ​បាន​។ ទីនោះ​គឺ​ទីកន្លែង​ដែល​បណ្តែត​លើ​ផ្ទៃ​ទឹក ឬ​នៅលើ​ជើង​សសរ​ខ្ពស់ៗ ដែល​សាងសង់​ឲ្យ​ផុតពី​ទឹក​។​



A fisherman at Kampong Kleang paint his boat by lifting it above the water. During the flooding time in from July to early November, this stilt village have very small land for any activities. Like this fisherman he also need to dry his shrimp on the boat. Only few dry places that people here can use for any activities. That place must be float or rise above the water on stilt.

(​អត្ថបទ និង​រូបភាព​ដោយ Suthep Kritsanavarin / USAID Wonders of the Mekong).


© រក្សាសិទ្ធិដោយ thmeythmey.com