ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាន់តែ​ងូតទឹក​ក្តៅ​ល្អ​ដូច​ការហាត់​ប្រាណ​ដែរ​ទេ​?
10, Apr 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​វា​អាចទៅរួច​ទេ​ដែលថា ការ​ងូតទឹក​ក្តៅ​អាចរំលាយ​ជាតិ​ខ្លាញ់​បាន​ច្រើន​ដូច​ការដើរ​នោះ​? វា​អាច​ហៅ​បាន​ថា ជាការ​ដុត​កម្តៅ​ដោយ​ប្រយោល​។ អ្នកស្រាវជ្រាវ​នៅឯ​សាកលវិទ្យាល័យ Loughborough ក្នុងប្រទេស​អង់គ្លេស​បាន​រកឃើញថា បុរស​ដែល​ចំណាយ​ពេលវេលា​ងូតទឹក​ក្តៅ​រយៈពេល​យូរ មានការ​រំលាយ​ជាតិ​ខ្លាញ់​ច្រើន​ដូច​ពួកគេ​ដើរ​ញ៉ាប់​រយៈពេល ៣០​នាទី​ដែរ ដែល​អាចរំលាយ​ជាតិ​ខ្លាញ់​រហូតដល់ ១៤០​កាឡូរី​ឯណោះ​។



​តាម​ការស្រាវជ្រាវ​ទៅលើ​កម្តៅ​បែប​ប្រយោល​នេះ​គឺ​លឿន​ពេក​ហើយ​ប៉ុន្តែ​វា​មាន​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ដូចជា​៖
•    បញ្ចុះ​ជាតិ​ស្ករ​បាន​តិចតួច​តាមរយៈ​ប្កើ​ន​សារធាតុ​ជាច្រើន​ហៅថា​ប្រូតេអ៊ីន​ស្យុ​ក​ក្តៅ​
•    បន្ថយ​ការ​រលាក (​អាច​ដោយសារតែ​វា​ជួយ​បន្ធូរ​ភាព​តានតឹង​របស់​ខួរក្បាល​)
•    បញ្ចុះ​សម្ពាធ​ឈាម​បាន​ពីរ​បី​លេខ​ដែរ តាមរយៈ​បង្កើន​ចំនួន​ណៃ​ទ្រិ​ច​អុកស៊ីត ក្នុង​រាងកាយ​
•    បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​

​យ៉ាងណាមិញ អត្ថប្រយោជន៍​នៃ​ការហាត់​ប្រាណ​អាចមាន​ច្រើនជាង​ការ​ងូតទឹក​ក្តៅ ដោយ​វា​អាចជួយ​៖
•    រស់នៅ​មាន​អាយុ​វែង​
•    រក្សា​ទម្ងន់​ឲ្យ​មាន​សុខភាព​ល្អ​
•    បញ្ចុះ​សម្ពាធ​ឈាម និង​កូ​ឡេ​ស្តេ​រ៉ុល​
•    បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម និង​បង្ការ​ជំងឺ​ទឹកនោមផ្អែម​
•    បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​មួយចំនួន​រួមទាំង​មហារីក​សុដន់ ពោះវៀនធំ សួត និង​ស្បូន​ផងដែរ​
•    ពង្រឹង​ដល់​ភាពរឹងមាំ​របស់​ឆ្អឹង​ដើម្បី​បង្ការ​ជំងឺ​ពុក​ឆ្អឹង​
•    បង្កើត​សាច់ដុំ​កាន់តែ​រឹងមាំ​
•    រក្សា​ខួរក្បាល​មានមុខ​ងារ​កា​ន់​តែ​ខ្លាំង​
•    បង្ការ​ការបាក់​ទឹកចិត្ត​
•    ពង្រឹង​ដល់​ការ​គេង​

​ការ​ងូតទឹក​ក្តៅ​រយៈពេល​យូរ អាចជា​រឿង​ល្អ​សម្រាប់​អ្នក​ដែរ ប៉ុន្តែ​វា​មិនមែនជា​លេស​ដែល​អ្នក​ត្រូវ​ចៀសវាង​ការហាត់​ប្រាណ​ឡើយ​។ ការធ្វើសកម្មភាព​ទៀងទាត់​គឺជា​រឿង​ដែល​មួយគត់​ដែល​ល្អ​សម្រាប់​សុខភាព​រាងកាយ និង​ផ្លូវចិត្ត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com