ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​ដឹងថា​ហេតុអ្វី​បានជា​រាងកាយ​ត្រូវការ​ប្រូតេអ៊ីន​ដែរ​ទេ​?
11, Apr 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រូតេអ៊ីន​គឺជា​របស់​ដែល​កំពុងតែ​រស់នៅក្នុង​ខ្លួន​យើង ហើយ​វា​ក៏​មិន​ត្រូវការ​សម្រាប់តែ​ការហាត់​ប្រាណ​មួយ​មុខ​ឡើយ​។ ប៉ុន្តែ​រាល់​ទ្រឹស្តី​ទាំងអស់​គឺ​សុទ្ធ​តែមាន​ហេតុផល​ល្អៗ​សម្រាប់​ប្រូតេអ៊ីន​។ ប្រូតេអ៊ីន​គឺជា​ជីវជាតិ​ដ៏​សំខាន់​សម្រាប់​សុខភាព​មនុស្ស​យើង​។



​ប្រូតេអ៊ីន​ផ្តល់នូវ​ការសាងសង់​សម្រាប់​ទប់ស្កាត់​ក្នុង​រាងកាយ ហើយក៏​មិន​ត្រឹមតែ​សម្រាប់​បង្កើត​សាច់ដុំ​ដែរ​។ កោសិកា​នីមួយៗ​ចាប់ពី​ឆ្អឹង​ទៅ​ស្បែក​រហូតដល់​សក់​សុទ្ធ​តែមាន​ប្រូតេអ៊ីន​ទាំងអស់​។

​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​គឺថា ១៥​ភាគរយ​នៃ​ទម្ងន់​រាងកាយ​ជា​មធ្យម​របស់​មនុ​ស្សគឺ​បង្កើតឡើង​ដោយ​ប្រូតេអ៊ីន​។ ប្រូតេអ៊ីន​ត្រូវបាន​រាងកាយ​ប្រើប្រាស់​សម្រាប់​លូតលាស់ សុខភាព និង​ជួសជុល​អ្វីដែល​ខូចខាត​ក្នុង​រាងកាយ​។ អ័រម៉ូន​ទាំងអស់ អង់ទីគ័រ និង​សារធាតុ​សំខាន់ៗ​ផ្សេងទៀត​សុទ្ធតែ​ផ្ទុក​ទៅដោយ​ប្រូតេអ៊ីន​។ ប្រូតេអ៊ីន​មិន​ត្រឹមតែ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​រាងកាយ​បង្កើត​ថាមពល​នោះទេ​បើសិនជា​វា​មិនចាំបាច់​។ ប្រូតេអ៊ីន​ត្រូវបាន​បង្កើតឡើង​ដោយ​អាស៊ីតអាមីណេ​ខុសៗ​គ្នា​ជាច្រើន​។ ខណៈពេលដែល​រាងកាយ​អាចបង្កើត​នូវ​អាស៊ីតអាមីណេ​មួយចំនួន​ដោយ​ខ្លួនឯង តែ​វា​ក៏មាន​អាស៊ីតអាមីណេ​សំខាន់ៗ​ជាច្រើន​ដែល​អាច​កើតចេញពី​អាហារ​ដែរ​។ អ្នកត្រូវការ​អាស៊ីតអាមីណេ​ជាច្រើន​ប្រភេទ​សម្រាប់​រាងកាយ​ដើម្បី​ធ្វើការ​កាន់តែ​ល្អ​។

​អ្វី​ដែលជា​ដំណឹង​ល្អ​នោះ​គឺថា អ្នក​មិនបាច់​ត្រូវការ​ញ៉ាំ​អាស៊ីតអាមីណេ​ទាំងអស់​ក្នុងពេល​តែម្តង​ឡើយ​។ រាងកាយ​អាចបង្កើត​នូវ​ប្រូតេអ៊ីន​ពេញលេញ​ពី​ចំណីអាហារ​ដែល​អ្នក​ញ៉ាំ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​បាន​។

​ខណៈពេលដែល​សាច់សត្វ ត្រី និង​ស៊ុត​គឺជា​ប្រភព​ដ៏​ល្អ​នៃ​អាស៊ីតអាមីណេ​សំខាន់​ក៏ដោយ តែ​អ្នក​ក៏​អាច​ទទួលបាន​ប្រូតេអ៊ីន​ពី​ប្រភព​រុក្ខជាតិ​ដូចជា សណ្តែកសៀង សណ្តែក​ធម្មតា និង​គ្រាប់​ធញ្ញជាតិ​មួយចំនួន​។ យ៉ាងណាមិញ ចំនួន​ប្រូតេអ៊ីន​ដែល​អ្នកត្រូវការ​ជាប្រចាំ​ថ្ងៃ​គឺ​អាស្រ័យ​ទៅតាម​កត្តា​ជាច្រើន​ទៀត​ដូចជា ភាព​សកម្ម​ដែល​អ្នកមាន និង​អាយុ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com