ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សង្ក្រាន្ត​ឆ្នាំច មកដល់​នៅវេលា​ម៉ោង​៩ និង​១២​នាទី ព្រឹក​ថ្ងៃ​សៅរ៍​នេះ​
14, Apr 2018 , 5:30 am        
រូបភាព
ដោយ: ថ្មីៗ
​មហាសង្ក្រាន្ត​ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ​២៥៦២ នឹង​ចូល​មកដល់​វេលា​ម៉ោង​៩ និង​១២​នាទី​ព្រឹក​ថ្ងៃ​សៅរ៍ ១៤​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៨ ។ នេះ​បើតាម​សៀវភៅ​មហាសង្ក្រាន្ត ដែល​ចងក្រង​ដោយ​លោក អ៊ឹម បូ​រិន្ទ នាយក​នៃ​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​។​

 
​ទេពធីតា​មហាសង្ក្រាន្ត​ប្រចាំឆ្នាំ ដែល​នឹង​យាង​ចុះមក​បន្តវេន​រក្សា​មនុស្សលោក​នេះ គឺ​ព្រះ​នាង «​ម​ហោ​ធ​រៈ​ទេវី​» បុត្រ​ទី​៧​របស់​កបិល​មហាព្រហ្ម​។ គ្រឿង​ទ្រង់ និង​គ្រឿង​ប្រើ​របស់​ព្រះ​នាង​រួមមាន អម្ពរ​ពណ៌​ខៀវ សៀតផ្កា​ត្រកៀត ព្រះហស្ត​ស្តាំ​ទ្រង់​ចក្រ ព្រះហស្ត​ឆ្វេង ទ្រង់​ត្រីសូល៍​។​
 
​ចំពោះ​ភក្សាហារ ព្រះ​នាង​សោយ​សាច់​ទ្រាយ ដែលជា​សត្វព្រៃ​ពពួក​ឈ្លូស រីឯ​ពាហណៈ ជា​យាន​វិញ គឺ​មយូរា (​ស្តេច​ក្ងោក​) ដែល​មនុស្សលោក​ប្រៀបធៀប​ទៅនឹង​យន្តហោះ សម្រាប់ធ្វើ​ដំណើរ​ឆ្លង​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​។​
 
កម្មវិធី​ចូលឆ្នាំ​ទាំង​៣​ថ្ងៃ​៖

១. ថ្ងៃទី​១ គឺ​ថ្ងៃ​វារៈ​មហាសង្ក្រាន្ត ថ្ងៃ​សៅរ៍ ១៤ រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃ ១៤ ខែមេសា គ​.​ស ២០១៨ វេលា​ម៉ោង ៩ និង ១២ នាទី​ព្រឹក ជា​ថ្ងៃ​ចូល​ឆ្នាំចរ សំរឹទ្ធ​ស័ក​។​

២. ថ្ងៃទី ២ វារៈ​វ័ន​បត ថ្ងៃអាទិត្យ ១ កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែមេសា គ​.​ស ២០១៨ ។​

៣. ថ្ងៃទី វារៈ​ឡើងស័ក ថ្ងៃ​ច័ន្ទ ២ កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែមេសា គ​.​ស ២០១៨ វេលា​ម៉ោង ១២ និង ៥៩ នាទី និង​២៤ វិនាទី គម្រប់​ជាស​ង្ក្រា​ន ៣ ថ្ងៃ​៕

Tag:
 សង្ក្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com