​ធនាគារ CIMB ប្រារព្ធ​ទិវា​ថ្លែងអំណរគុណ​អតិថិជន ដោយ​ការអបអរ​បុណ្យចូលឆ្នាំ​ខ្មែរ ដល់​អតិថិជន នៅ​ទូទាំងប្រទេស​

អត្ថបទពាណិជ្ជកម្ម
​ធនាគារ CIMB ប្រារព្ធ​ទិវា​ថ្លែងអំណរគុណ​អតិថិជន ដោយ​ការអបអរ​បុណ្យចូលឆ្នាំ​ខ្មែរ ដល់​អតិថិជន នៅ​ទូទាំងប្រទេស​
12, Apr 2018 , 9:30 am         2639
រូបភាព
​កាលពី​ថ្ងៃ​១១ ខែមេសា​កន្លងទៅនេះ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) បានរៀបចំ​ប្រារព្ធ​ពិធី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ក្នុងឱកាស​ទិវា​ថ្លែងអំណរគុណ​អតិថិជន នៅ​គ្រប់​សាខា​ទាំង​១៣ ទូទាំងប្រទេស​។ ពិសេស​ប្លែក​ខុសពី​សព្វមួយដង អតិថិជន​របស់​ធនា​គារ​ទទួលបាន​ភាព​ភ្ញាក់ផ្អើល​រីករាយ តាមរយៈ​ការតុបតែង​ជា​លក្ខណៈ​ប្រពៃណី​ខ្មែរ នៅតាម​សាខា​របស់​ធនាគារ CIMB រួមមាន​ការសម្តែងរ​បាំ​ទ្រុត ការតុបតែង​ក្នុង​សាខា ភេសជ្ជៈ​និង​នំ​ខ្មែរ ព្រមទាំង​សម្លៀកបំពាក់​ប្រពៃណី​របស់​បុគ្គលិក​ផងដែរ​។ មិនតែប៉ុណ្ណោះ រាល់​អតិថិជន ដែល​បាន​អញ្ជើញ​មកកាន់​សាខា​ណាមួយ​របស់​ធនាគារ ក៏​ទទួលបាន​ក្រមា​ខ្មែរ ទុកជា​កាដូ​អនុស្សាវរីយ៍​ទៀតផង​។

​នេះ​គឺជា​ការ​ប្រារព្ធ​ធ្វើ​ទិវា​ថ្លែងអំណរគុណ​អតិថិជន​លើក​ទី​២ របស់​ធនាគារ CIMB បន្ទាប់ពី​ទទួលបាន​មតិយោបល់​ជា​វិជ្ជមាន សម្រាប់​ការ​ប្រារព្ធ​ពិធី កាលពី​ឆ្នាំមុន​។ តាមរយៈ​កម្មវិធី​យកចិត្តទុកដាក់​ដល់​អ​តិ​ថិ​ជននេះ ធនាគារ CIMB បានបង្ហាញ​ពី​ការថ្លែងអំណរគុណ ដល់​អតិថិជន​គ្រប់រូប សម្រាប់​ការបន្ត​គាំទ្រ​របស់​ពួកគេ​។ ក្នុងឱកាស​ដ៏​ឱ​ឡា​រឹក​នេះ ធនាគារ CIMB បាន​បង្កើត​នូវ​ភាព​ភ្ញាក់ផ្អើល ដោយ​ផ្តល់នូវ​សេវាកម្ម​បម្រើ​អតិថិជន​ជាពិសេស ពី​សំណាក់​និង​គណៈ​គ្រប់គ្រង​របស់​ធនាគារ រួមមាន​ប្រធាន​នាយក​ប្រតិបត្តិ (CEO) ប្រធាន​នាយក​ប្រតិបត្តិ​រួម (DCEO) និង​នាយក​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល​។



​កម្មវិធី​នេះ​មិន​ត្រឹមតែ​បង្កើត​នូវ​ឱកាស សម្រាប់​ភ្ជាប់​ទំនាក់ទំនង​រវាង​គ​ណៈ​គ្រប់គ្រង និង​បុគ្គលិក​ជួរមុខ​របស់​ធនាគារ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បង្កើត​នូវ​ដំណើរការ​ទទួលយក​ម​តិ​យោបល់​អតិថិជន​ដោយផ្ទាល់​ផងដែរ​។ ដោយមាន​ការទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អតិថិជន គណៈ​គ្រប់គ្រង​របស់​ធនាគារ​អាច​យល់ដឹង​កាន់តែច្បាស់​អំពី​កង្វះខាត​នានា ដែល​អតិថិជន​កំពុង​ជួបប្រទះ​។ ដូច្នេះ​ធនាគារ​អាច​កែលម្អ និង​នាំយក​សេវាកម្ម​បម្រើ​អតិថិជន​ល្អប្រសើរ ដើម្បី​បំពេញតម្រូវការ​អតិថិជន​។

​លោកស្រី ហេង ធីតា នាយក​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល នៃ​ធនាគារ CIMB បាន​ថ្លែងថា​៖ «​នៅ​ធនាគារ CIMB អតិថិជន​គឺជា​អ្វី ដែល​យើង​ផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​បំផុត​។ ការបន្ត​គាំទ្រ​របស់​អតិថិជន​បានរួម​ចំណែក​ដល់​ភាព​រីកចម្រើន​ឥតឈប់ឈរ​របស់​ធនា​គារ តាំងពី​បើក​ដំណើរការ​ដំបូង​។ ហើយ​កម្មវិធី​ថ្ងៃនេះ គឺជា​ការផ្សារភ្ជាប់​ទំនាក់​ទំនង​រវាង​ថ្នាក់ដឹកនាំ​ធនាគារ និង​អតិថិជន​ដោយផ្ទាល់ ឲ្យ​កាន់តែ​ជិតស្និទ្ធ​។ នេះ​គឺជា​អ្វីដែល​យើង​យកចិត្តទុកដាក់ និង​តបស្នង​ដល់​អតិថិជន​របស់​យើង ព្រមទាំង​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ​ខាងមុខ ជាមួយគ្នា ដើម្បី​សម្រេចបាន​ជោគជ័យ​គ្រប់​ភារកិច្ច ក្នុង​ឆ្នាំ​ថ្មី ទាំងអស់គ្នា​»​។​



​លោក​សម្បត្តិ ដែលជា​អតិថិជន​របស់​ធនាគា​រ CIMB តាំងពី​បើក​ដំណើរការ​ធនាគារ​ដំបូង​មកម្ល៉េះ បាន​រៀបរាប់​ពីបទ​ពិសោធន៍ និង​អារម្មណ៍​ផ្ទាល់ខ្លួន​ថា​៖ «​ថ្ងៃនេះ លោក​ពិតជា​ភ្ញាក់ផ្អើល​មែនទែន ហើយ​លោក​មិនបាន​រំពឹងថា មានកម្ម​វិធី​ធនាគារ​ពិសេស​ដូច្នេះ​ឡើយ​។ ពេលមកដល់​សាខា​នេះ លោក​ឃើញ​បុគ្គលិក​ធនាគារ​ស្លៀកពាក់​បែប​ប្រពៃណី ហើយ CEO និង​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ នៅក្នុង​បញ្ជរ រួច​បម្រើ​សេវាកម្ម​ដល់​ខ្ញុំ​។ លោក​សូម​សរសើរ ដែល​ធនាគារ CIMB យកចិត្តទុកដាក់​ខ្ពស់ ដល់​អតិថិជន​ដូច្នេះ ហើយ​ព្រមទាំង​មានការ​ប្រារព្ធ​ពិធី​អបអរសាទរ​ឆ្នាំ​ថ្មី​ដ៏​រីករាយ​ទៀតផង​»​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្នុងចំណោម​សាខា​ទាំង​១៣ របស់​ធនាគារ CIMB នៅ​ទូទាំងប្រទេស មាន​អតិថិជន​សរុប​ប្រមាណ ១.០០០​នាក់ ដែល​បាន​ចូលរួម​រីករាយ និង​មាន​ភាព​ភ្ញាក់ផ្អើល ក្នុង​កម្មវិធី​ថ្លែងអំណរគុណ​អតិថិជន និង​អបអរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ អំឡុងពេល​មួយថ្ងៃ​នេះ​។ នេះ​គឺជា​លើក​ទី​២​ហើយ ដែល​ធនាគារ CIMB បានរៀបចំ​ព្រឹត្តិការណ៍​រំភើប​រីករាយ​បែបនេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការបន្ត​គាំទ្រ​របស់​អតិថិជន​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ដែល​ជួយ​ជម្រុញ​ឲ្យ​ធនាគារ CIMB មានការ​រីកចម្រើន​ឡើង ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ គិត​ចាប់តាំងពី​ពេល​បើក​ដំណើរការ​អាជីវកម្ម​ដំបូង ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១០​។​







(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com