ជាតិ
លោក ស៊ិ​ក ប៊ុន​ហុក ប្រាប់​ឲ្យ​មន្ត្រី​គ​.​ជ​.​ប​. សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​រក្សា​សន្តិសុខ​ក្នុង​ថ្ងៃ​បោះឆ្នោត
19, Apr 2018 , 10:39 am        
រូបភាព
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប.
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប.
ដោយ: ថ្មីៗ
​ប្រធាន​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​.) ត្រូវ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​បាល​រាជធានី ខេត្ត រួមទាំង​កងកម្លាំង​គ្រប់លំដាប់​ថ្នាក់ ដែល​រាប់​ចាំ​តាំងពី​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត អធិការនគរបាល​ក្រុង ស្រុក ខណ្ឌ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ដើម្បី​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ នេះ​ជា​សេចក្តីណែនាំ​របស់ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.)​។



​តាមរយៈ​សេចក្តីណែនាំ លោក ស៊ិ​ក ប៊ុន​ហុក ប្រាប់​ទៅ​ប្រធាន​គ​ធ​.​ខម​. គ្រប់រូប​យ៉ាង​ដូច្នេះ​ថា​៖«​ត្រូវ​ចាត់ចែង តាមដាន និង​ត្រួតពិនិត្យ​សភាពការណ៍ ហើយ​ស្នើសុំ​អន្តរាគមន៍​ពី​កម្លាំង​មាន​សមត្ថកិច្ច ក្នុងករណី​មានការ​អុកឡុក ការគំរាមកំហែង អំពើហិង្សា​ល្មើសច្បាប់​ផ្សេងៗ ដែល​នាំ​ឲ្យ​រាំងស្ទះ ដល់​ដំណើរការ​បោះឆ្នោត​»​។

​មេ​នគរបាល​ជាន់ខ្ពស់​មួយរូប គឺ​លោក  គៀត ច័ន្ទ​ថា​រិ​ទ្ធ ទើបនឹង​ប្រកាសថា នៅ​ថ្ងៃ​បោះឆ្នោត នឹងមាន​កងកម្លាំងប្រដាប់អាវុធ​ប្រមាណ​៨​ម៉ឺន​នាក់ ដែល​ត្រូវ​ដាក់ពង្រាយ​នៅ​ទូទាំងប្រទេស ដើម្បី​ការពារ​សន្តិសុខ​។  បើតាម​លោក  គៀត ច័ន្ទ​ថា​រិ​ទ្ធ ដែលជា​អគ្គ​ស្នងការរង​នគរបាលជាតិ កងកម្លាំង​ទាំងនោះ មកពី​កងយោធពល​ខេមរភូមិន្ទ កងរាជអាវុធហត្ថ និង​កម្លាំង​ប្រជា​ការពារ​តាម​ឃុំ សង្កាត់ និង​ក្រុង ស្រុក ខណ្ឌ​៕

អត្ថបទទាក់ទង





Tag:
 បោះឆ្នោត​
  សិ​ក បុ​ន​ហុក​
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com