ជាតិ
រយៈពេល​១០​ថ្ងៃ មាន​អ្នកដំណើរ​ជាង ១​ម៉ឺន​នាក់​ជិះ​រថភ្លើង​ពី​ស្ថានីយ​ភ្នំពេញ ទៅ​ព្រលានយន្តហោះ​
21, Apr 2018 , 10:00 pm        
រូបភាព
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ:
​ភ្នំពេញ​៖ បន្ទាប់ពី​សម្ពោធ​ឲ្យ​ដំណើរការ​បណ្ដោះអាសន្ន​នៅ​ថ្ងៃទី​១០​ខែមេសា ការដឹកជញ្ជូន​តាមរ​ថ​ភ្លើង​ស្ថានីយអយស្ម័យយាន​ភ្នំពេញ​-​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទទួលបាន​អ្នកដំណើរ​ចំនួន ១៣៦៨១​នាក់ គិត​មកដល់​ថ្ងៃទី​១៩​ខែមេសា​។ នេះ​បើតាម​ទិន្នន័យ​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ។​



​គួរ​បញ្ជាក់ថា ក្រសួង​សាធារណការ និង​ដឹក​ញ្ជូ​ន បានដាក់​ឲ្យ​ដំណើរការ​បណ្ដោះអាសន្នរ​ថ​ភ្លើង​ដឹក​អ្នកដំណើរ​ពី​ស្ថានីយអយស្ម័យយាន​ភ្នំពេញ ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ពីថ្ងៃ​ទី​១០​ខែមេសា រហូតដល់​ថ្ងៃទី​១​ខែសីហា​។ ហើយ​ក្នុងអំឡុងពេល​សាកល្បង​នេះ ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​តាម​មធ្យោបាយ​នេះ​ដោយ​ឥត​បង់ប្រាក់​ឡើយ​។ ក្រសួង​ដាក់​ឲ្យ​ដំណើរការ​ដឹកជញ្ជូន​ថ្មី​មួយ​នេះ ដើម្បី​ជួយ​កាត់បន្ថយ​ការធ្វើ​ចរាចរ​លើ​ដងផ្លូវ និង​សម្រួលការ​ធ្វើដំណើរ​ឲ្យ​បាន​ឆាប់រហ័ស​ដល់​ប្រជាពលរដ្ឋ រួមទាំង​ភ្ញៀវទេសចរ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com