កីឡាជាតិ
ជាតិ
AFF U16 Girl៖ U16 នារី​កម្ពុជា​ប្រជែង​ជាមួយ​ឡាវ ខណៈ​ថៃ​ប៉ះ​ឥណ្ឌូណេស៊ី​នៅ​រសៀល​នេះ​
02, May 2018 , 11:53 am        
រូបភាព
ក្រុមយុវតី U16 កម្ពុជាហ្វឹកហាត់ត្រៀមមុនការប្រកួតនៅកីឡដ្ឋានក្នុងប្រទេសឥណ្ឌូណេស៊ី, រូបភាពពីហ្វេសប៊ុក FFC
ក្រុមយុវតី U16 កម្ពុជាហ្វឹកហាត់ត្រៀមមុនការប្រកួតនៅកីឡដ្ឋានក្នុងប្រទេសឥណ្ឌូណេស៊ី, រូបភាពពីហ្វេសប៊ុក FFC
ដោយ:
​ក្រុម​កីឡាការិនី​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា ប្រជែង​ជាមួយ U16 នារី​ឡាវ សម្រាប់​ជំនួប​បើកឆាក​ពូ​ល B នៃ​ព្រឹត្តិការណ៍ AFF U16 Girl Championship 2018 នៅ​កីឡដ្ឋាន Jakabaring Stadium ខណៈ U16 នារី​ថៃ តទល់​ជាមួយ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី នៅ​កីឡដ្ឋាន Bumi Sriwijaya Stadium​។​



​នៅ​ថ្ងៃ​ពុធ ទី​២ ឧសភា ឆ្នាំ​២០១៨ នា​វេលា​ម៉ោង​៤​រសៀល​នេះ ក្រុម​យុវតី​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា ដែល​ស្ថិតនៅក្នុង​ពូ​ល B ត្រូវ​ប្រកួត​បើកឆាក​ជាមួយ U16 នារី​ឡាវ សម្រាប់​ព្រឹត្តិការណ៍ AFF U16 Girl Championship ប្រចាំឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន Jakabaring Stadium​។
  
​ពូ​ល B ដដែល ក្រុម​យុវតី​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ថៃ​ត្រូវ​ប្រជែង​ជាមួយ U16 នារី​របស់​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី នៅ​កីឡដ្ឋាន Bumi Sriwijaya Stadium នា​វេលា​ម៉ោង​៤​រសៀល​នេះ​ផងដែរ​។​



​សម្រាប់​ជំនួប​បើកឆាក​ពូ​ល A កាលពី​ថ្ងៃទី​១ ឧសភា ក្រុម​យុវតី​វៀតណាម បានបញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បាល់ប​ញ្ជូ​ល​ទី​ជាមួយ​យុវតី​មី​យ៉ាន់​ម៉ា ខណៈ​យុវតី​សិង្ហ​បុរី បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៣-៣ ជាមួយ​ម៉ាឡេស៊ី​៕ 




Tag:
 បាល់ទាត់​
  AFF U16 Girl Championship
  U16 នារី​
© រក្សាសិទ្ធិដោយ thmeythmey.com