ជាតិ
ឆ្នាំនេះ​ទំនាយ​ល្អ​ព្រោះ គោ​ឧសភរាជ​បរិភោគ​ស្រូវ និង​ពោត ច្រើនជាងគេ​
03, May 2018 , 9:53 am        
រូបភាព
ដោយ:
​រដូវ​ដាំ​ដុះ​ក្នុង​ឆ្នាំ​២០១៨​នេះ ត្រូវបាន​ទស្សន៍ទាយ​ថា ស្រូវ ពោត និង​សណ្ដែក ទទួលបាន​ផល​ល្អ ដោយសារតែ គោ​ឧសភរាជ បាន​បរិភោគ​ច្រើនជាងគេ​ក្នុង​ពិធី​ច្រត់ព្រះនង្គ័ល​។​



​ក្នុងចំណោម​អាហារ​ចំនួន​៧​មុខ គោ​ឧសភរាជ​បរិភោគ ស្រូវ​បាន ៩៥​ភាគរយ ពោត​បាន ៩៥​ភាគរយ និង​សណ្ដែក​បាន​៨០​ភាគរយ ដែល​មានន័យថា រដូវ​ដាំ​ដុះ​ក្នុងឆ្នាំនេះ ផលដំណាំ​ស្រូវ ពោត សណ្ដែក នឹង​ទទួលបាន​ផល​ល្អ​។​

​អាហារ​ទាំង​៧​មុខ​នោះ​រួមមាន ស្រូវ ពោត សណ្ដែក ល្ង ស្មៅ ទឹក និង​ស្រា​ ដែលមាន​អត្ថន័យ​ខុសគ្នា​។ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​សម្រាប់​ឆ្នាំ​២០១៨​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​០៣ ខែឧសភា នៅក្នុង​ខេត្តស្វាយរៀង ក្រោមព្រះរាជ​​វត្តមាន​ដ៏​ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ ​នរោត្តម សីហមុនី​។ ព្រះរាជវី​ធី​ មាន​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ជាសម្តេចមាឃ និង​ភរិយារបស់លោក ជា​​មេ​ហួរ ​៕











Tag:
 សង្គម​
 ​ពិធី​ច្រត់ព្រះនង្គ័ល​
 ​ខេត្តស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com