ពីនេះ ពីនោះ
«​ខណ្ឌ​, ខន្ធ​, ខាន់​, ខ័ន និង​ខ័ឌ្គ​»​បញ្ជាក់​ន័យ​ខុសគ្នា​បែបណា​?
05, May 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
 ​ពាក្យពេចន៍​ទាំងអស់នេះ វចនា​នុ​ក្រុម​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បែងចែក​និយមន័យ​ខុសគ្នា ហើយ​ការប្រើប្រាស់​ក៏​ផ្សេងគ្នា​ដែរ​។ តើ​ពាក្យ​ទាំងអស់នេះ មាន​ខ្លឹមសារ​ខុសគ្នា​ដូចម្តេច​?

 
«​ខណ្ឌ​» សំដៅលើ សង្កាត់​, ប៉ែក​, កំណត់​, ប៉ែក​អាណាខេត្ត ដូចជា ខណ្ឌដូនពេញ​, ព្រះរាជ​ខណ្ឌ​, ទៅ​ឥតមាន​ល័​ក្ខ​ខណ្ឌ ជាដើម​។ ចំពោះ​ពាក្យ​«​ខន្ធ​» ជា​បាលី មានន័យថា ដើម​, គំនរ​, ពួក​, ប្រជុំ​, កង និង​កំណត់​។ ខន្ធ​សម្រាប់​ប្រើ​ផ្សំ​ពាក្យ​ជាមួយ​ពាក្យ​ដទៃ ដូចជា រូបក្ខន្ធ​, វេទនាខន្ធ​, សញ្ញាខន្ធ​,​សង្ខារក្ខន្ធ និង​វិញ្ញាណក្ខន្ធ​។ ឧទាហរណ៍​៖ ទំលាយ​ខន្ធ ឬ​រំលង​ខន្ធ​(​ស្លាប់​, ទម្លាយ​ខ្លួន​), រំលត់​ខន្ធ​(​ចូល​និព្វាន​)​។​
 
​ចំណែក​ពាក្យ «​ខាន់​, ខ័ន និង​ខ័ឌ្គ​» សម្រាប់​បញ្ជាក់​ន័យ​ថា ជា​គ្រឿង​សស្ត្រា​មួយ​ប្រភេទ ផ្លែ​មានមុខ​ទាំងពីរ​ខាង មាន​សណ្ឋាន​ដូច​ផ្លែ​លំពែង ប៉ុន្តែ​ធំ​ជាង​លំពែង ដង​ខ្លី​ច្រើនជាង​ដង​លំពែង មាន​ស្រោម​សម្រាប់​សូក​ចង្កេះ​បាន ដោយមាន​ខ្សែ​ចង​ស្រាក់​ភ្ជាប់​នឹង​ស្រោម​នោះ​។ 
 
​ពលរដ្ឋ​ខ្មែរ តែង​ហៅ​គ្រឿង​សស្ត្រា​នេះ​ជា​សំនៀង​សៀម​ថា ខ័ន​(​ព្រះខ័ន ឬ​ព្រះខាន់​) ព្រោះ​សៀម​សរសេរ​ជា ខរ​រត៍ ដោយ​បំ​លែង​ជា​សំ​ស្ត្រឹ​ត​ថា ខ​ឌ្ត​។ តែ​យើង​តែងតែ​ប្រកាន់ខ្ជាប់​ពាក្យ ព្រះ​ខន្ធ យូរលង់​មកហើយ​៕ 
 
 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com