អត្ថបទពាណិជ្ជកម្ម
វិទ្យុ​មិត្តភាព​កម្ពុជា​ចិន ​ជ្រើសរើស​បុគ្គលិក​
07, May 2018 , 5:00 pm        
រូបភាព
​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​ត្រូវបាន​បង្កើតឡើង​ដោយមាន​សំណូមពរ​ចាំបាច់​ពី​ប្រិយមិត្ត​អ្នក​ស្តាប់​កម្ពុជា និង​ដើម្បី​ពង្រឹង​និង​រឹតចំណង​មិត្តភាព​កម្ពុ​ជា​ចិន​ឲ្យ​កាន់តែ​រឹងមាំ​ខ្លាំង​ឡើង​ថែមទៀត ក៏ដូចជា​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​និង​ជំរុញ​ការស្វែងយល់​គ្នា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​។ ដើម្បី​សម្រួល​ដល់​ការងារ​នេះ វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ចំនួន​៣​នាក់ ដូចខាងក្រោម​៖

​ទី​១.​ផ្នែក​និពន្ធ​នាយក (១​នាក់​)

​ការទទួលខុសត្រូវ ៖
១. ទទួលបន្ទុក​ត្រួតពិនិត្យ​និង​កែសម្រួល​រាល់​អត្ថបទ​ព័ត៌មាន​ដែល​ត្រូវ​ចុះផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​វិទ្យុ​មិត្តភាព​កម្ពុជា ចិន​។​
២. គ្រប់គ្រង​លើ​ទិន្នន័យ​រួម​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​។​
៣. បកប្រែ​ព័ត៌មាន​អន្តរជាតិ​ពី​ភាសា​អង់គ្លេស​មកជា​ភាសា​ខ្មែរ​។​
៤. ទទួលខុសត្រូវ​លើ​ខ្លឹមសារ​នៃ​ការចុះ​កិច្ចព្រមព្រៀង​ផ្សេងៗ​រវាង​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​។​
៥. ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ផ្សេងៗ​ពិសេស​ស្ថាប័ន​ខាង​សារព័ត៌មាន​។​
៦. តាមដាន​ព្រឹត្តិការណ៍​សំខាន់ៗ​និង​ចាត់ចែង​ការងារ​ដល់​ក្រុមការងារ​យក​ព័ត៌មាន​។​
៧. ធ្វើ​ផែនការ​និង​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​តាម​តម្រូវការ​។​
​លក្ខខណ្ឌ​ជ្រើសរើស ៖
១. មាន​បរិញ្ញាបត្រ​ខាង​អរ​ក្សរ​សាស្ត្រ​ខ្មែរ ភាសា​អង់គ្លេស សារព័ត៌មាន កំ​ព្យូ​ទ័​រ ឬ​សញ្ញាបត្រ​ដែលមាន​តម្លៃ​ស្មើ​។​
២. មានចំណេះដឹង​ខ្ពស់​ផ្នែក​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស (​សរសេរ និយាយ និង​បកប្រែ​យ៉ាង​ស្ទាត់ជំនាញ​)​។​
៣. មានបទពិសោធន៍​ផ្នែក​គ្រប់គ្រង​និង​ត្រួតពិនិត្យ​កែសម្រួល​អត្ថបទ​ព័ត៌មាន​យ៉ាងតិច​៣​ឆ្នាំ​។​
៤. មាន​ភាព​អត់ធ្មត់ ស្មោះត្រង់ ឧស្សាហ៍​ព្យាយាម ទទួលខុសត្រូវ​ខ្ពស់ និង​ទំនាក់ទំនង​ល្អ​ក្នុង​ការងារ​។​
​លក្ខខណ្ឌ​ការងារ ៖
១. រយៈពេល​សាកល្បង​ការងារ​គឺ​២​ខែ ដោយមាន​ចុះកិច្ចសន្យា​សាកល្បង​ក្នុង​រយៈពេល​នេះ​។ ក្រោយពេល​បញ្ចប់​រយៈពេល​សាកល្បង ទើប​ចុះកិច្ចសន្យា​ពេញសិទ្ធិ​ជា​ផ្លូវការ​។​
២.​បន្ទាប់ពី​បញ្ចប់​រយៈពេល​សាកល្បង​ហើយ​ទើប​ក្លាយជា​បុគ្គលិក​ពេញសិទ្ធិ​និង​ទ​ទូល​បាន​សិទ្ធិ​តាមច្បាប់​ការងារ​កម្ពុជា ។​

​ទី​២.​ផ្នែក ថត​វីដេអូ​និង​កាត់ត​វីដេអូ (១​នាក់​)

​ការទទួលខុសត្រូវ ៖
១. ទទួលបន្ទុក​ថត​និង​កាត់ត​វីដេអូ ហើយ​ចុះផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​។​
២. ចេះ​ប្រើប្រាស់ និង​ស្វែងរក​ទិន្នន័យ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​។​
៣. រចនា​រូបភាព ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​...​។​
៤. ផលិត​បទ​យកការណ៍​ជា​វីដេអូ ។​
៥. ជួយ​សម្រួល​ការងារ​ទូ​ទៅ​ខ្លះៗ ។​

​លក្ខខណ្ឌ​ជ្រើសរើស ៖
១. មាន​បរិញ្ញាបត្រ​ខាង​អរ​ក្សរ​សាស្ត្រ​ខ្មែរ ភាសា​អង់គ្លេស ព័ត៌មាន កំ​ព្យូ​ទ័​រ ឬ​សញ្ញាបត្រ​ដែលមាន​តម្លៃ​ស្មើ​។​
២. មាន​ជំនាញ​ខាង​ថតរូប​ភាព​និង​ថត​វីដេអូ ព្រមទាំង​កាត់ត​យ៉ាង​ស្ទាត់ជំនាញ​។​
៣. មាន​សមត្ថភាព​ផលិត​បទ​យកការណ៍​ជា​វីដេអូ ព្រមទាំង​មាន​សំឡេង​ល្អ ។​
៣. មានបទពិសោធន៍​ផ្នែក​ថត​និង​កាត់ត​វីដេអូ​យ៉ាងតិច​២​ឆ្នាំ​។​
៤. មាន​ភាព​អត់ធ្មត់ ស្មោះត្រង់ ឧស្សាហ៍​ព្យាយាម ទទួលខុសត្រូវ​ខ្ពស់ និង​ទំនាក់ទំនង​ល្អ​ក្នុង​ការងារ​។​

​លក្ខខណ្ឌ​ការងារ ៖
១. រយៈពេល​សាកល្បង​ការងារ​គឺ​២​ខែ ដោយមាន​ចុះកិច្ចសន្យា​សាកល្បង​ក្នុង​រយៈពេល នេះ​។  ក្រោយពេល​បញ្ចប់​រយៈពេល​សាកល្បង ទើប​ចុះកិច្ចសន្យា​ពេញសិទ្ធិ​ជា​ផ្លូវការ​។​
២.​បន្ទាប់ពី​បញ្ចប់​រយៈពេល​សាកល្បង​ហើយ​ទើប​ក្លាយជា​បុគ្គលិក​ពេញសិទ្ធិ​និង​ទ​ទូល​បាន​សិទ្ធិ​តាមច្បាប់​ការងារ​កម្ពុជា​។​

​ទី​៣. ផ្នែក រៀបរៀង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​(១​នាក់​)

​ការទទួលខុសត្រូវ ៖
១.​ទទួលបន្ទុក​ជ្រើសរើស​អត្ថបទ​ព័ត៌មាន និង​សរសេរ​ព័ត៌មាន​សម្រាប់​ចុះផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​។​
២.​រៀបចំ​កម្មវិធី​ដែល​ពាក់ព័ន្ធ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​។​
៣-​ឡាយ​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​ពេល​មាន​ព្រឹត្តិការណ៍​សំខាន់ៗ និង​មាន​វាគ្មិន​ចូលរួម​ក្នុង​កម្មវិធី​វិទ្យុ​។​
៤-​អាច​ប្រើប្រាស់​កាមេរ៉ា​រូបភាព​និង​កាមេរ៉ា​វីដេអូ​បាន​។​
៥- ជួយ​សម្រួល​ការងារ​ទូ​ទៅ​ខ្លះៗ​

​លក្ខខណ្ឌ​ជ្រើសរើស ៖
១.​មាន​បរិញ្ញាបត្រ​ខាង​ភាសា​អង់គ្លេស សារព័ត៌មាន ឬ​កំ​ព្យូ​ទ័​រ​ជាដើម​។​
២.​មាន​សមត្ថភាព​ខាង​សរសេរ​អត្ថបទ​ព័ត៌មាន​។​
៣.​មានបទពិសោធន៍​ការងារ​រៀបរៀង​គេហទំព័រ​ចាប់ពី​២​ឆ្នាំ​ឡើងទៅ​។​
៤-​មាន​សមត្ថភាព​ក្នុងការ​ប្រើប្រាស់​និង​ស្វែងរក​ទិន្នន័យ​ហ្វេ​ស​ប៊ុ​ក​ព្រមទាំង​អភិវឌ្ឍន៍​ហ្វេ​ស​ប៊ុ​ក​។​
៤. មាន​ភាព​អត់ធ្មត់ ស្មោះត្រង់ ឧស្សាហ៍​ព្យាយាម ទទួលខុសត្រូវ​ខ្ពស់ និង​ទំនាក់ទំនង​ល្អ​ក្នុង​ការងារ​។​

​លក្ខខណ្ឌ​ការងារ ៖
១.​រយៈពេល​សាកល្បង​ការងារ​គឺ​២​ខែ ដោយមាន​ចុះកិច្ចសន្យា​សាកល្បង​ក្នុង​រយៈពេល​នេះ​។ ក្រោយពេល​បញ្ចប់​រយៈពេល​សាកល្បង ទើប​ចុះកិច្ចសន្យា​ពេញសិទ្ធិ​ជា​ផ្លូវការ​។​
២.​បន្ទាប់ពី​បញ្ចប់​រយៈពេល​សាកល្បង​ហើយ​ទើប​ក្លាយជា​បុគ្គលិក​ពេញសិទ្ធិ​និង​ទ​ទូល​បាន​សិទ្ធិ​តាមច្បាប់​ការងារ​កម្ពុជា​។​

​បេក្ខជន និង​បេ​ក្ខ​នារី ដែលមាន​ចំណាប់អារម្មណ៍ សូម​ដាក់​ប្រវត្តិរូប​សង្ខេប (CV) មកកាន់​ការិយាល័យរ​បស់​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន ដោយ​ភ្ជាប់​មកជា​មួយច្បាប់​ចម្លង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​,​ច្បាប់​ចម្លង​សញ្ញាបត្រ​បរិញ្ញាបត្រ ឬ​សញ្ញាបត្រ​ដែលមាន​តម្លៃ​ស្មើ​, រូបថត 4X6 ចំនួន​ពីរ​សន្លឹក​។​

​បញ្ជាក់​៖ បេក្ខជន​និង​បេ​ក្ខ​នារី​អាច​កាន់​ប្រវត្តិរូប​សង្ខេប​មក​ការិយាល័យ​យើងខ្ញុំ​ដោយផ្ទាល់ ដោយមាន​បញ្ជាក់​ច្បាស់​ពីមុខ​តំណែង​ដែល​ចង់​ដាក់ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ ម៉ោង​៩:០០-១១:៣០​ព្រឹក និង​ម៉ោង​២:០០-៥:៣០​រសៀល និង​ព្រឹក​ថ្ងៃ​សៅរ៍​ម៉ោង​៩:០០-១១:៣០ ឬក៏​ផ្ញើ​តាម​អាសយដ្ឋាន​អ៊ី​ម៉ែ​ល [email protected] ។ បេក្ខជន​ដែលជា​ប់​ក្នុង​ជម្រើស​នឹង ត្រូវបាន​ទាក់ទង​ដើម្បី​ធ្វើការ​សម្ភាសន៍​។​

​កាលបរិច្ឆេទ​ទទួល​ពាក្យ​គឺ​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៥៖០០​ល្ងាច​។​

​អាសយដ្ឋាន​ទាក់ទង ៖ វិមាន​កាណាឌីយ៉ា ជាន់​ទី​១៩ អគារ​លេខ​៣១៥, ផ្លូវ​អង្គឌួង​, សង្កាត់​វត្តភ្នំ​, ខណ្ឌដូនពេញ​, រាជធានី​ភ្នំពេញ​។ លេខ​ទូរស័ព្ទ (៨៥៥) ០២៣ ៩៨៨ ៥៧៧ , ០៩៧ ៧៣២ ១១១១

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com