ពីនេះ ពីនោះ
ពាក្យ «​នាក់​» ខុសពី «​អ្នក​» តើ​ខុសគ្នា​ដូចម្តេច​?
11, May 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​វចនា​នុ​ក្រុម​បានកំណត់​ពាក្យ «​នាក់ និង​អ្នក​» សម្រាប់​ប្រើ​ក្នុងតួនាទី និង​កាលៈទេសៈ​ខុសគ្នា​។ តើ​ពាក្យ​ទាំងពីរ​នេះ ចង់​បញ្ជាក់​ន័យ​ខុសគ្នា​ដូចម្តេច​?



​វចនានុក្រម​សម្តេចព្រះ​សង្ឃ​បាន​ប្រាប់ថា ពាក្យ «​នាក់​» សម្រាប់​ប្រើ​ដាក់​នៅ​ខាងចុង​សំខ្យា ដើម្បី​ឲ្យ​ដឹង​ពី​ចំនួន​មនុស្ស​។ ក្នុងផ្ទះ​មាន​ប៉ុន្មាន​នាក់​?

​ចំពោះ​ពាក្យ «​អ្នក​» សម្រាប់​ប្រើ​ជំនួស​ឲ្យ​ឈ្មោះ​របស់​បុគ្គល​ណា​ម្នាក់  ដែល​ត្រូវ​និយាយ​ជា​សាធារណៈ ដោយ​មិន​បញ្ចេញ​ឈ្មោះ​របស់​បុគ្គល​នោះ​។ អ្នក សម្រាប់ ប្រើ​បាន​ទាំង​បុរស និង​ស្ត្រី​។ អ្នក​អញ្ជើញ​ទៅណា​? អ្នកស្រី​សុខ​សប្បាយ​ទេ​ឫ​?


Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com