ពីនេះ ពីនោះ
សម្តេចព្រះសង្ឃរាជ ជួន ណាត ឲ្យ​និយាយថា «​យន្តហោះ​» មិនមែន «​កប៉ាល់​ហោះ​» ឡើយ
11, May 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចព្រះសង្ឃរាជ ជួន ណាត មាន​សង្ឃដីកា​ថា ពាក្យ «​យន្តហោះ​» សម្រាប់​ហៅ​តែ យានអវកាស សម្រាប់​ហោះហើរ​លើ​អាកាស​តែប៉ុណ្ណោះ មិនមែន​ហៅ «​កប៉ាល់​ហោះ​» ដូចនឹង​យន្តហោះ​បានឡើយ​។​



​ដើម្បី​ឲ្យ​ជ្រាប​កាន់តែច្បាស់ សូម​តាមដាន​ស្តាប់​ការបកស្រាយ​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត ដូចតទៅ​៖




​តាម​ការបញ្ជាក់​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «​យន្តហោះ​» សម្គាល់​លើ ឧទ្ធម្ភាគចក្រ ឬ​យានអវកាស ដែល​ធ្វើដំណើរ​តាមផ្លូវ​អាកាស​។ សម្រាប់ «​កប៉ាល់​ហោះ​» ក៏​មិនមែន​បញ្ជាក់ថា កប៉ាល់​ចេះ​ហោះ​នោះដែរ​។ «​កប៉ាល់​» ជា​ពាក្យ​កម្ចី​ពី​ឥណ្ឌា មានន័យថា នាវា​វិសេស​មាន​កម្លាំង​លឿន​ទៅដោយ​ចំហាយ​ទឹក និង​ភ្លើង​។   កប៉ាល់ ក៏​មានន័យ​ម្យ៉ាង​ទៀតថា ជា​កាណូត ឡុងបុត ឬ​ទូក សម្រាប់​ធ្វើដំណើរ​តាមផ្លូវ​ទឹក​ផងដែរ​។ តែបើ​គេ​អាន​ថា កប៉ាល់​ហោះ ដូច្នេះ​មានន័យថា កាណូត ឡុងបុត ឬ​ទូក ទាំងនោះ​ហោះ​ហើយ​។

​ចំពោះ​ពាក្យ​ខ្មែរ​វិញ ក៏មាន​ពាក្យ «​សំប៉ាន​» ឬ​«​សំពៅ​»  សម្រាប់​ធ្វើជា​ជំនិះ​តាមផ្លូវ​ទឹក​ផងដែរ​។ សំប៉ាន ឬ​សំពៅ ជា​យូរលង់​មកហើយ ពួក​ឈ្មួញ​សមុទ្រ​គ្រប់​ប្រទេស តែង​ប្រើពាក្យ​ទាំងនេះ ជំនួស​ឲ្យ​គ្រឿង​ជំនិះ​សម្រាប់​ផ្ទុក​ដឹកនាំ​ទំនិញ​ចេញចូល​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​សម្តេចព្រះសង្ឃរាជ ជួន ណាត​៕



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com