ពីនេះ ពីនោះ
ឧបករណ៍​ការពារ​រ​ន្ទះ​គឺជា​ឧបករណ៍​ស្រូបយក​ចរន្ត​រន្ទះ​​​​
12, May 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​បិ​ន​ចា​មីន ហ្វ្រ​ង់​គ្លី​ន​(Benjamin Franklin)​បាន​បង្កើត​ឧ​បក​ណ៍​នេះ​ឡើង​ក្នុង​ឆ្នាំ​១៧៥៣​។​វា​មាន​ដង​ធ្វើ​ពី​ទង់ដែង ឬ​ប្លា​ទីន​មួយ​ដើម​។​គេ​ដាក់​វា​បញ្ឈរ​នៅលើ​ដំបូល​អគារ ដែល​គេ​ចង់​ការពារ​។​តួនាទី​របស់​វា គឺ​ជួយ​ស្រូបយក​ចរន្ត​រន្ទះ រួច​នាំ​ចុះទៅ​ក្នុង​ដី​តាមរយៈ​ខ្សែកាប​។ ការការពារ​មាន​ប្រសិទ្ធភាព​រឹតតែ​ខ្លាំង​កាលណា​ចុង​របស់​វា​នៅ​រឹតតែ​ខ្ពស់ជាង​ចំនុច​នានា ដែល​នៅ​ជុំវិញ​។ ឧបករណ៍​ការពារ​រ​ន្ទះ​ទំនើប​បង្កើត​បន្ទុកអគ្គិសនី ដែលមាន​សញ្ញា​ផ្ទុយ​នឹង​បន្ទុកអគ្គិសនី​របស់​ព​ពក​ព្យុះភ្លៀង ដើម្បី​ទាក់ទាញ​រន្ទះ​ឲ្យ​បាន​ខ្លាំង​។​

 
 (​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ទទួលបាន​សិទ្ធិ​ដកស្រង់ និង​ផ្សព្វផ្សាយ​បន្ត​ពី​អង្គការ​ស៊ី​ប៉ា​។ 
​អត្ថ​ប​បទ​ខាងលើ​ត្រូវបាន​ដកស្រង់​ចេញពី​សៀវភៅ​ដែលមាន​ចំណងជើង​ថា​៖ គ្រោះមហន្តរាយ ធម្មជាតិ​។ 
​សូម​ចូលរួម​ជួយ​ជាវ​សៀវភៅ​ដែល​បោះពុម្ព​ដោយ​អង្គការ​ស៊ី​ប៉ា​។ 
​អង្គការ​ស៊ី​ប៉ា គឺជា​អង្គ​ការជួយ​ជំរុញ​ការអាន​យ៉ាងខ្លាំង​ក្លា​នៅក្នុង​ប្រទេស​កម្ពុជា​)​។​

© រក្សាសិទ្ធិដោយ thmeythmey.com