ពីនេះ ពីនោះ
ហេតុអ្វី​មនុស្ស​យើង​មាន​សម្បុរ​ខុសគ្នា​?
12, May 2018 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​នោះ​គឺ​បណ្ដាលមកពី​សារធាតុ​ម្យ៉ាង​ពណ៌​ត្នោត​ហៅថា មេឡានីន​។ ស្បែក​ខ្មៅ​មាន​ជាតិ​មេឡានីន​ច្រើនជាង​ស្បែក​ស្រអែម ឯ​ស្បែក ស មាន​ជាតិ​មេឡានីន​តិចជាងគេ​។ កាលណា​យើង​នៅ​ហាលថ្ងៃ ស្បែក​យើង​ផលិត​ជាតិ​មេឡានីន​ដើម្បី​ការពារ​ខ្លួន​យើង​។ ដោយហេតុ​នោះ​ស្បែក​យើង​ក៏​ឡើង​ខ្មៅ​ជាង​ធម្មតា​។​


 
​សូមកុំ​ឲ្យ​ស្បែក​ត្រូវ​កម្ដៅថ្ងៃ​យូ​ពេក ព្រោះ​វា​បណ្ដាល​ឲ្យ​ស្បែក​យើង​ឡើង​ជាំ ឬក៏​កើត​ជម្ងឺ​សើ​ស្បែក​ផ្សេងៗ​ទៀត​។​
 
(​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ទទួលបាន​សិទ្ធិ​ដកស្រង់ និង​ផ្សព្វផ្សាយ​បន្ត​ពី​អង្គការ​ស៊ី​ប៉ា​។ 
​អត្ថ​ប​បទ​ខាងលើ​ត្រូវបាន​ដកស្រង់​ចេញពី​សៀវភៅ​ដែលមាន​ចំណងជើង​ថា​៖​ខ្លួន​មនុស្ស​និង​សុខភាព ។ 
​សូម​ចូលរួម​ជួយ​ជាវ​សៀវភៅ​ដែល​បោះពុម្ព​ដោយ​អង្គការ​ស៊ី​ប៉ា​។ 
​អង្គការ​ស៊ី​ប៉ា គឺជា​អង្គ​ការជួយ​ជំរុញ​ការអាន​យ៉ាងខ្លាំង​ក្លា​នៅក្នុង​ប្រទេស​កម្ពុជា​)​។​

© រក្សាសិទ្ធិដោយ thmeythmey.com