ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ខ្លាញ់ជ្រូក និងប្រេងឆា គួរតែប្រើមួយណាទៅ?
× មានមនុស្សជាច្រើនតែងតែកើតមានចម្ងល់មួយនេះ ដោយមិនដឹងថា គួរតែប្រើខ្លាញ់ជ្រូក ឬប្រេងឆាដើម្បីយកមកធ្វើម្ហូប។ ដូចនេះ គួរតែប្រើមួយណាទើបមិនប៉ះពាល់ដល់សុខភាពទៅ?
នៅក្នុងខ្លាញ់ជ្រូក មានផ្ទុកសារធាតុខ្លាញ់របស់សត្វ ដោយអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបានគ្រប់ពេល។ នៅពេលដែលអ្នកញ៉ាំខ្លាញ់ជ្រូកច្រើន វានឹងអាចធ្វើឲ្យអ្នកឡើងមុន ថែមទាំងអាចធ្វើឲ្យអ្នកធាត់ទៀតផង។ ជាពិសេស បើធ្ងន់ធ្ងរ វានឹងអាចធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺដែលទាក់ទងនឹងសរសៃឈាម និងបេះដូងខ្លាំងណាស់។ ដូចនេះ អ្នកគួរតែកាត់បន្ថយក្នុងការញ៉ាំខ្លាញ់ជ្រូក ដោយប្តូរមកពិសារប្រេងឆា ដោយប្រើប្រេងអូលីវ ធ្វើសុខភាពអ្នកមិនងាយកើតមានបញ្ហា។ ជាពិសេស ជំងឺដៃសរសៃឈាម និងបេះដូង ក៏មិនរត់មករកអ្នកផងដែរ។ វាជាជម្រើសដ៏ល្អ សម្រាប់ការពារសុខភាពអ្នក ដោយអាចចៀសពីគ្រូពេទ្យបាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com