ពីនេះ ពីនោះ
តើ​នៅ​កន្លែង​ការងារ អ្នក​មិនគួរ​រក្សា​ច​រិត​បែបណា​?
12, May 2018 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ច​រឹត​អាច​កំណត់​វាសនា​របស់​មនុស្ស​ម្នាក់ បើ​អ្នកមាន​ច​រឹត​មិនល្អ នោះ​ជីវិត​អ្នកនឹង​ពិបាក​ដើរ​ខ្លាំងណាស់ ប៉ុន្តែ​បើ​អ្នកមាន​ច​រឹត​ល្អ នោះ​ជីវិត​អ្នកនឹង​ភ្លឺ ដូចនេះ​នៅ​កន្លែងធ្វើការ តើ​អ្នក​មិនគួរ​មាន​ច​រិត​បែបណាខ្លះ​?​បើ​អ្នកមាន អ្នក​គួរតែ​កែ​ចេញ​។​

 
1.    ការមិន​មានចិត្ត​អត់ធ្មត់ មានរឿង​អី​បន្តិច​កើតទុក្ខ​មិន​សុខចិត្ត បើ​អ្នកមាន​ច​រិត​បែបនេះ នោះ​អ្នក​មិន​អាចមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចៅហ្វាយនាយ និង​មិត្ត​រួមការ​ងារ​ឡើយ​។​
 
2.    ការ​មានចិត្ត​អ​ត្មា​និយម តែងតែ​ច្រណែន​អ្នកដទៃ នោះ​អ្នកនឹង​អាច​ដើរ​ដល់​ផ្លូវ​វិនាស​នៅ​ថ្ងៃ​ណាមួយ​ជាមិនខាន​ដោយសារតែ​អ្នក​មិនចេះ​ចែករំលែក​ជាមួយ​អ្នកដទៃ នោះគេ​ក៏​មិន​មកជួយ​អ្នក​ដូចគ្នា​នៅពេលដែល​អ្នកត្រូវការ​ជំនួយ​។​
 
3.    ការ​មានចិត្ត​ចង្អៀតចង្អល់ មិនចេះ​អធ្យាស្រ័យ​ឲ្យ​មិត្ត​រួមការ​ងារ តែងតែ​ទុក​កំហុស​របស់គេ​ក្នុង​ចិត្ត ទង្វើ​នេះ​អាច​ប៉ះពាល់​ដល់​ការងារ​អ្នក​ណាស់ ដោយសារតែ​អ្នក​មិន​អាចមាន​អារម្មណ៍​មូល​ក្នុងការ​បំពេញការងារ​របស់​អ្នក​។​
 
4.    ការ​តែងតែ​និយាយដើម​របស់​មិត្ត​រួម​ការងារ​ម្នាក់​ទៅប្រាប់​ម្នាក់ទៀត​នឹង​ងាយ​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​មនុស្ស​ម្នាក់​ដែល​គេ​មិន​រាប់រក​នៅក្នុង​ក្រុមហ៊ុន​នៅ​ថ្ងៃ​ណាមួយ​ជាមិនខាន​។​
 
5.    ការ​តែងតែ​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​មិត្ត​រួមការ​ងារ​ខ្លាំងពេក ដោយ​តែងតែ​ធ្វើ​ការងារ​តែម្នាក់ឯង ហើយ​មិន​ចូលចិត្ត​ធ្វើជា​ក្រុម នោះ​យូរ​ទៅ​អ្នកនឹង​ក្លាយជា​មនុស្ស​ចម្លែក​នៅក្នុង​ក្រុមហ៊ុន​ដែល​គេ​មិន​ចង់​នៅ​ជិត​។​
 
6.    ការ​មានចិត្ត​ចងគំនុំ​ជាមួយ​មិត្ត​រួមការ​ងារ ហើយ​តែងតែ​រក​វិធី​សងសឹក​ជាមួយ​គេ នោះ​វា​នឹងធ្វើ​ឲ្យ​ការងារ​អ្នក​ធ្លាក់ចុះ​ជា​លំដាប់ មិន​រីកចម្រើន​ឡើយ ដោយសារតែ​ចិត្ត​អ្នក​មិន​ផ្តោតលើ​ការងារ តែ​បែរជា​ផ្តោតទៅលើ​រឿង​ឥតប្រយោជន៍​ទៅវិញ​។​
 
7.    ការ​គ្មាន​គោលដៅ​ច្បាស់លាស់​ក្នុង​ការធ្វើការងារ​ក៏​ងាយ​ធ្វើ​ឲ្យ​អ្នក​បរាជ័យ​ដែរ ព្រោះ​នៅពេលដែល​អ្នកដើរ​ទៅមុខ អ្នកត្រូវការ​មាន​គោលដៅ​ដើម្បី​បង្ហាញផ្លូវ​អ្នក បើ​អ្នកធ្វើការ​ដោយ​គ្មាន​គោលដៅ នោះ​ការងារ​អ្នកនឹង​មិនល្អ​ដូច​អ្នកដទៃ​ឡើយ​៕
 
​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com