ពីនេះ ពីនោះ
ព័ត៍មានសុខភាព
នារី​ក្រោយ​រួមភេទ​រួច គួរតែ​ធ្វើបែបនេះ ដើម្បី​ថែរក្សា​សុខភាព​បានល្អ​
11, May 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​ពេលដែល​អ្នក​រួម​ភេទ​រួច អ្នក​គួរតែ​អនុវត្តតាម​វិធី​ខាងក្រោម​នេះ ដើម្បី​ថែរក្សា​សុខភាព​អ្នក​ឲ្យ​រឹងមាំ មិន​ងាយ​ទ្រុឌទ្រោម​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
1.    នៅពេលដែល​អ្នក​បញ្ចប់​ការរួម​ភេទ អ្នក​អាច​លុតជង្គង់​លើដី​ជិត​គ្រែ​របស់​អ្នក រួច​ញែក​ជង្គង់​ចេញពី​គ្នា​។ បន្ទាប់មក អ្នក​អាចធ្វើ​ឲ្យ​ខ្នង​អ្នក​ត្រង់ រួច​អោន​ទៅមុខ ដោយ​ឲ្យ​មុខ និង​ទ្រូង​អ្នក​ជិត​ដល់​គ្រែ​។ ការធ្វើ​បែបនេះ ដើម្បី​ជួយ​រក្សា​ស្បូន​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​។​
 
2.    ក្រោយ​ពេលដែល​អ្នក​រួម​ភេទ​រួច អ្នក​មិនគួរ​សម្អាត​ភ្លាម​នោះទេ ដោយ​អ្នក​គួរតែ​សម្រាក​ចំនួន​ប៉ុន្មាន​នាទី​ជាមុនសិន​។ បន្ទាប់មក អ្នក​អាចធ្វើ​ការសម្អាត ដោយ​ប្រើ​ទឹក​ក្តៅ​អ៊ុនៗ និង​ទឹក​ត្រជាក់​ដើម្បី​ផ្លាស់ប្តូរ​គ្នា​សម្អាត​។ ប៉ុន្តែ​អ្នក​មិនគួរ​សម្អាត​យូរពេក​ទេ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​។ ដូចនេះ វា​នឹង​អាចជួយ​បង្កើន​ផ្លូវភេទ​អ្នក​បាន​យ៉ាង​ល្អ​។​
 
3.      ក្រោយ​ពេលដែល​អ្នក​រួម​ភេទ​រួច អ្នក​មិនគួរ​ពិសារ​អាហារ​ភ្លាម​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​ក្រពះ​អ្នក​ពិបាក​រំលាយ​អាហារ​ខ្លាំងណាស់​។ ដូចនេះ អ្នក​អាច​ញ៉ាំ​ទឹក​ដែលមាន​សីតុណ្ហភាព​ចំនួន​៤០​អង្សា​សេ​បាន ដោយ​ញ៉ាំ​យឺតៗ​ចូលទៅក្នុង​រាងកាយ​អ្នក​។ វា​នឹង​អាចជួយ​បំបាត់​អារម្មណ៍​ពុះ​ក​ញ្ច្រោ​ល​បាន ទើប​ក្រពះ​អ្នក​អាច​ដំណើរ​ការល្អ​វិញ​៕
 
​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com