ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វ៉ាក់សាំង​បង្ការ​វីរុស​បង្ក​មហារីក​មាត់ស្បូន​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​
11, May 2018 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន ITV បាន​ឲ្យ​ដឹងថា វ៉ាក់សាំង​បង្ការ​វីរុស​បង្ក​មហារីក​មាត់ស្បូន HPV ដែល​ផ្តល់​សម្រាប់​ក្មេងស្រី​សិស្សសាលា គឺអាច​ទទួលបាន​យ៉ាង​ពេញលេញ​ហើយ​។ ស្ទើរតែ​គ្រប់​ករណី​ទាំងអស់​នៃ​ជំងឺមហារីក​មាត់ស្បូន ដែល​ច្រើនតែ​ចំណាយពេល​ច្រើន​ឆ្នាំ​ដើម្បី​ផលិត​នោះ គឺ​បង្កឡើង​ដោយ​វីរុស Human Papillomavirus (HPV)​។ វីរុស​ប្រភេទ​នេះ​ធ្វើ​ឲ្យ​កោសិកា​ក្នុង​មាត់ស្បូន​វិវត្តន៍​ទៅជា​លក្ខណៈ​ត្រៀម​មហារីក ដែល​អាច​ទៅជា​មហារីក​បាន​យ៉ាង​ស្រួល​។

 
​វ៉ាក់សាំង​បង្ការ​វីរុស​បង្ក​ជំងឺមហារីក​មាត់ស្បូន អាចជួយ​ការពារ​អ្នក​ពី​ជំងឺមហារីក​មាត់ស្បូន​បាន​តាមរយៈ​បង្ការ​កោសិកា​របស់​មាត់ស្បូន​ប្រែក្លាយ​ទៅជា​ត្រៀម​មហារីក​។ ក្នុងពេល​រំលឹក​ឡើងវិញ​ចុងក្រោយ​នេះ អ្នកស្រាវជ្រាវ​បាន​ប្រមូល​នូវ​ការសិក្សា​ចំនួន ២៥​ជុំវិញ​ពិភពលោក ដោយមាន​ការចូលរួម​ពី​ក្មេងស្រី និង​ស្ត្រី​វ័យក្មេង​ច្រើនជាង ៧០០០០​នាក់​។ ក្រោយពី​ពិនិត្យ​ទៅលើ​អំណះអំណាង​ទាំងឡាយ អ្នកស្រាវជ្រាវ​ជាច្រើន​និយាយថា វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ បាន​ផ្តល់នូវ​ការការពារ​យ៉ាង​ឆ្លាត​វៃ​។ 
 
​នៅ​ប្រទេស​អង់គ្លេស ជំងឺមហារីក​មាត់ស្បូន​កើត​ឡើងលើ​ស្ត្រី​ច្រើនជាង ៣០០០​នាក់​ឯណោះ​ក្នុង​មួយឆ្នាំៗ ជាមួយនឹង​ករណី​ភាគច្រើន​រកឃើញ​ជំងឺ​នេះ​នៅ​អាយុ​ពី ២៥ ទៅ ២៩​ឆ្នាំ​។ ក្នុង​ឆ្នាំ ២០១៦ ស្ត្រី​ប្រមាណ ៨១៥​នាក់​បាន​ស្លាប់​ដោយសារតែ​មហារីក​មាត់ស្បូន​។ សម្រាប់​កម្មវិធី​ចាក់​វ៉ាក់សាំង​គឺ​ចាប់ផ្តើម​នៅពេល​អាយុ ១០​ឆ្នាំ រហូតដល់​គេ​អាយុ ១២ ទៅ ១៣​ឆ្នាំ​។ 
 
​ការសិក្សា​ឡើងវិញ​នេះ​បាន​រកឃើញថា ក្មេងស្រី​ដែល​ចាក់​វ៉ាក់សាំង​រួច​មុនពេល​ពួកគេ​កើត​ជំងឺ​នេះ គឺមាន​ប្រសិទ្ធ​ផាព​ល្អ​បំផុត ក្នុងការ​កាត់បន្ថយ​ការប្រែប្រួល​កោសិកា​មាត់ស្បូន​ទៅជា​ត្រៀម​មហារីក ជាពិសេស​វីរុស​ប្រភេទ​HPV 16 និង 18 បាន​រហូតដល់ ៩៩​ភាគរយ​។ ស្ត្រី​ដែល​ចាក់​វ៉ាក់សាំង​អាយុ​ចាប់ពី ២៦​ឆ្នាំ​ឡើងទៅ និង​អ្នក​ដែល​ឆ្លង​ជំងឺ​នេះ​រួច ក៏​អាច​កាត់បន្ថយ​ឱកាស​ប្រែប្រួល​កោសិកា​មាត់ស្បូន​ទៅជា​ត្រៀម​មហារីក​ដែរ​។ អ្នកស្រាវជ្រាវ​មិនបាន​រកឃើញថា វា​បាន​បង្កើន​ការ​ប្រឈម​នឹង​ការ​រលូត​កូន ឬ​បញ្ហា​ធ្ងន់ធ្ងរ​ណា​ផ្សេង​ក្រោយពេល​ចាក់​វ៉ាក់សាំង​រួច​ឡើយ​៕
 
​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com