ពីនេះ ពីនោះ
ដើម្បី​ឲ្យ​ពាក្យ​ក្នុង​សំណេរ​ត្រូវ តើ​គេ​គួរតែ​ប្រើពាក្យ «​យក្ស ឬ​យក្ខ​»?
12, May 2018 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងការ​ប្រើពាក្យ​ពេចន៍​ដើម្បី​បញ្ជាក់ថា​ពាក្យ​ណាមួយ​ត្រឹមត្រូវ ចាំបាច់​គេ​ត្រូវ​យកចិត្តទុកដាក់ និង​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ដូចជា​ពាក្យ «​យក្ស និង​យក្ខ​» តើ​ពាក្យ​ណាមួយ​សមស្រប​ទៅតាម​វចនានុក្រម​ខ្មែរ​?

 
​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបង្ហាញ​ភាពច្បាស់លាស់ រវាង​ពាក្យ​ពីរ​នេះ អាច​ប្រើ​មួយណា​ក៏បាន​គឺ​ត្រឹមត្រូវ​ដូចគ្នា ហើយ​អាច​សរសេរ​បែបណា​ក៏បាន​។ «​យក្ស និង​យក្ខ​» ជា​អមនុស្ស​ដែលមាន​រូបរាង​ធំ​ជាង​មនុស្ស មានមុខមាត់​អាក្រក់ ជា​អទិស្សមានកាយ​មាន​ភុម្មទេវតា​, វត្ថុទេវតា​, អសុរ​, បិសាច​ជាដើម ហើយ​ស៊ីសាច់​មនុស្ស ឬ​សាច់សត្វ​ជា​ចំណីអាហារ​។ 
 
​បើសិន​គេ​ក្រឡេកមើល​សាច់រឿង រិទ្ធី​សែន នាង​ក​ង្រី ដែលជា​រឿងព្រេង​ខ្មែរ​កាលពី​បុរាណ គេ​នឹង​ឃើញ​មាន​តួយក្ស​ស្រី សម្តែង​ធ្វើជា​យក្ខិនី ដែលជា​តួ​ម្តាយ​នា​ងក​ង្រី ក្នុងការ​បំបែកបំបាក់​កូន​មិន​ឲ្យ​ស្រឡាញ់ រិទ្ធី​សែន ដែលជា​គូព្រេង​នឹង​គ្នា​៕ 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com