ពីនេះ ពីនោះ
ពាក្យ «​ហឹរ​» មាន​អត្ថន័យ​ខុសគ្នា​ពី​ពាក្យ «​ហិល​»
13, May 2018 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​អត្ថន័យ​ខុសគ្នា ការប្រើប្រាស់​ផ្សេងគ្នា ហើយ​សូរសព្ទ​ក៏​ប្លែក​គ្នា​ដែរ ចំពោះ​ពាក្យ «​ហឹរ និង​ហិល​»​។ តាម​ការបញ្ជាក់​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ឲ្យ​ដឹងថា ពាក្យ «​ហឹរ​» សំដៅលើ រសជាតិ​ផ្សារ​ក្តៅ​ឆួល ដែល​គេ​ហៅថា ផ្លែ​ម្ទេស​នោះ​។ ចំណែក «​ហិល​»​ ​សម្គាល់​លើរិលមុខមិនសូវមុត ព្រោះកាប់ដី ឬ កាប់ជ្រលួស ត្រូវដីរឿយៗ​។

 
​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​បន្ថែម ចំពោះ​ពាក្យ «​ហឹរ​»  អាច​និយាយ​ជា​ពាក្យ «​ហើរ​» ក៏បាន​។ ប៉ុន្តែ គេ​សង្កេតឃើញ​មនុស្ស​ភាគច្រើន ប្រើពាក្យ «​ហឹរ​» នេះ​ជាង​។ ដោយសារតែ​ពាក្យ​នេះ មានន័យ​ចំ​ថា ជា​ម្ទេស​ដែល​ធ្វើ​ឲ្យ ផ្សារ​ក្តៅ​ឆួល នៅពេលដែល​ទទួលទាន​វា​ជា​អាហារ​។ 
 
​ដោយឡែក គុណនាម «​ហិល​» មានន័យថា វិលមុខ​មិនសូវ​មុត ព្រោះ​កាប់​ដី ឬ​កាប់​ជ្រលួស​ត្រូវ​ដី​រឿយៗ​។ ដូចជា ចប​ហិល​មុខ​, កាន់​កាំបិតចែត​កាប់​ជ្រលួស​ត្រូវ​ដីហិល​មុខ​អស់​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com