ពីនេះ ពីនោះ
ព័ត៍មានសុខភាព
Yoga អាច​កែប្រែ​អ្នក​ឲ្យ​ក្លាយជា​មនុស្ស​ថ្មី​
13, May 2018 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អត្ថប្រយោជន៍​ដែល Yoga​អាច​ផ្តល់​ដល់​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
1.    នៅពេលដែល​អ្នក​ចាប់ផ្តើម​ហាត់ Yoga​នេះ​ភ្លាម អ្នក​នឹងមាន​អារម្មណ៍​ថា រាងកាយ​អ្នក​ចាប់ផ្តើម​ប្រែប្រួល ដោយ​ប្រែជា​ស្អាត ហើយ​គ្មាន​ក្បាលពោះ​ទៀតផង​។ ដូចនេះ អ្នក​អាច​ព្យាយាម​ហាត់​បាន ដើម្បី​ឲ្យ​រាង​អ្នក​មិន​ងាយ​ធាត់​។​
 
2.    ប្រសិនជា​អ្នក​តែងតែមាន​អារម្មណ៍​ថា​ហត់ អ្នក​អាច​ជ្រើសរើស​ហាត់ Yoga​នេះ​បាន ព្រោះ​វា​អាចជួយ​ធ្វើ​ឲ្យ​អ្នក​បាត់​នូវ​អារម្មណ៍​មួយ​នេះ​។ ម្យ៉ាងទៀត វា​ក៏​អាចធ្វើ​ឲ្យ​ឈាម​អ្នកដើរ​ស្រួល​ផងដែរ​។ ដូចនេះ អ្នក​នឹងមាន​កម្លាំង​គ្រប់គ្រាន់​ក្នុងការ​បំពេញការងារ​ថ្ងៃស្អែក​។​
 
3.    ក្រោយ​ពេលដែល​អ្នក​ហាត់​រួច អ្នកនឹង​អាច​ចាប់ផ្តើម​មើលឃើញ​ខ្លួនឯង​មិនសូវ​ឆាប់​ឆេវឆាវ និង​ខឹង​។ អ្នកនឹង​អាច​រក្សា​អារម្មណ៍​បាន​ស្ងប់ ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ចាស់​ឡើយ ព្រោះ​អ្នក​មិនសូវ​ខឹង​។​
 
4.    ចំពោះ​អ្នក​ដែល​ចង់​ស្រក​ទម្ងន់ មិនចាំបាច់​តម​អាហារ​ឡើយ ដោយ​គ្រាន់តែ​ហាត់ Yoga​នេះ អ្នកនឹង​អាច​ទទួលបាន​លទ្ធផល​ដែល​អ្នក​ពេញចិត្ត​។​
 
5.    អ្នកនឹង​អាច​សម្រេច​ចិត្តបាន​ត្រឹមត្រូវ ព្រោះ​អ្នកមាន​អារម្មណ៍​ស្ងប់​។ ដូចនេះ អ្នក​អាច​ហាត់ Yoga​នេះ ដើម្បី​ធ្វើ​ឲ្យ​ការងារ​អ្នក​អាច​ទទួលបាន​លទ្ធផល​ល្អ​។ អ្នកនឹង​អាច​ទទួលបាន​ផលប្រយោជន៍​ជាច្រើន​ក្នុងពេល​តែមួយ​ផងដែរ​៕
 
​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com