ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការប្រើប្រាស់​ថ្នាំ​ប្រចាំថ្ងៃ​របស់​អ្នក​គួរតែ​គ្រប់គ្រង​បែបណា​ទើប​ល្អ​?
12, May 2018 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​វា​ប្រហែល​មិនមែន​ទម្លាប់​តូច​មួយ​ឡើយ​ក្នុងការ​គ្រប់គ្រង​ថ្នាំលេប​ដែល​ចេញ​ដោយ​វេជ្ជ​បញ្ជាក់ ថ្នាំ​មិនមាន​វេជ្ជបញ្ជា និង​ថ្នាំ​បំប៉ន​ដែល​អ្នកត្រូវការ​លេប​រា​ល់​ថ្ងៃ​។ ដូច្នេះហើយ American Cancer Society បានផ្តល់​នូវ​ការណែនាំ​ដូចខាងក្រោម​នេះ​៖


 
•    បង្កើតជា​ឆាត​នៃ​ការ​លេបថ្នាំ​ប្រចាំថ្ងៃ និង​ប្រើ​វា​ដើម្បី​រំលឹក​អ្នក​
•    លេបថ្នាំ​ក្នុងពេល​វេលា​ដដែលៗ​រាល់ថ្ងៃ​
•    ប្រើប្រាស់​ថ្នាំ​ក្នុង​កម្រិត​មួយ​ជាក់លាក់​ទៅតាម​វេជ្ជបញ្ជា​
•    ចូរ​ប្រើ​វិធី​សម្គាល់ការ​លេបថ្នាំ​ជា​រៀងរាល់​សប្តាហ៍ ឬ​រាល់ថ្ងៃ​ដើម្បី​ចៀសវាង​ការប្រើ​ខុស​
•    ចូរ​យក​ថ្នាំ​ទាំងអស់​តាម​ខ្លួន​ពេលធ្វើ​ដំណើរ​ទៅ​ទីជិត ឬ​ឆ្ងាយ​។ ចូរ​ដាក់​ថ្នាំ​តាម​ខ្លួន​ជានិច្ច​។​
•    បើសិនជា​អ្នកទទួលបាន​ផល​រំខាន​មិនល្អ​ពី​ការ​លេបថ្នាំ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឡើងវិញ​អំពី​ការប្រើប្រាស់​ថ្នាំ​ផ្សេង ឬ​វិធី​អ្វីដែល​អាច​ដោះស្រាយបាន​៕
 
​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com