ពីនេះ ពីនោះ
ស្លឹកចេក
13, May 2018 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
 ​

​បទ ព្រហ្មគីតិ​
-​ខ្សោះ​ទឹក​នឹក​ហេវ​ហត់​ ​គេ​កាត់​បត់​មិន​ថា​អី​
​ប្រើ​ចុះ​ទាំងប្រុស​ស្រី​ ​វេច​ខ្ចប់​អ្វី​តាម​ត្រូវការ​។​
 
-​ខ្ចប់​បាយ​ចំណី​នំ​ ​ចៀរ​តូចធំ​ខ្ញុំ​មិន​ថា​
​ឆ្អើរភ្លើង​ក្តៅ​យ៉ាងណា​ ​ច្នៃ​ប្រើការ​តាមចិត្ត​បាន​។​
 
-​អាច​ទៅ​ទី​ឆ្ងាយ​ជិត​ ជួបជុំ​មិត្ត​ដើរ​កម្សាន្ត​
​កុំ​គិតថា​រំខាន​ ​ប្រើ​ខ្ញុំ​បាន​តាម​ជាក់ស្តែង​។​
 
-​កើតជា​ស្លឹកចេក​ហើយ​ ​អម្ចាស់​អើយ​ប្រើ​កុំ​ក្រែង​
​ប្រើ​ហើយ​សូម​ថ្លឹងថ្លែង​ ​រក​កន្លែង​ចោល​ត្រឹមត្រូវ​៕​  

© រក្សាសិទ្ធិដោយ thmeythmey.com